Monday, July 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឲ្យស្រាវជ្រាវរកអ្នកនៅពីក្រោយខ្នង និងជនបរទេស ដែលជាមេខ្លោង និងអ្នកពាក់ព័ន្ធរឿងកាប់ឈើនៅតំបន់អូរហ៊ុច

ភ្នំពេញ ៖ សមត្ថកិច្ចពាក់ព័ន្ធកំពុងតែធ្វើការស្រាវជ្រាវជាបន្តទៀតរកអ្នកដែលនៅពីក្រោយខ្នង នៃការប្រព្រឹត្តបទល្មើស និងស្រាវជ្រាវជនជាតិវៀតណាមដែលជាមេខ្លោងផ្តល់ថវិកា និងបានឃុបឃិតជាមួយមន្ត្រីការពារព្រំដែនខ្មែរ ចូលមកកាប់ឈើនៅក្នុងតំបន់អូរហ៊ុច ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដឹកជញ្ជូនយកទៅប្រទេសវៀតណាម។

ការបន្តស្រាវជ្រាវរកមេខ្លោង និងអ្នកពាក់ព័ន្ធនៅពីក្រោយនៃការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់អូរហ៊ុច បានធ្ចើឡើងបន្ទាប់ពីក្រុមការងារគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ រួមមានថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិចាប់ខ្លួនមេបញ្ជាការ មេបញ្ជាការរងកងអនុសេនាធំការពារព្រំដែនលេខ២ មេបញ្ជាការកងអនុសេនាតូចការពារព្រំដែនលេខ២ មេបញ្ជាការរង កងអនុសេនាធំទី២ យោធាការពារព្រំដែន រួមទាំងមេប៉ុស្តិ៍នគរបាលការពារព្រំដែន អូរហ៊ុច និងមន្ត្រីមួយចំនួន ពាក់ព័ន្ធករណីសមគំនិត ឃុបឃិតគ្នាជាមួយជនជាតិវៀតណាមបើកផ្លូវឲ្យចូលមកកាប់ឈើក្នុងតំបន់អូរហ៊ុចដើម្បីដឹកជញ្ជូនយកទៅប្រទេសវៀតណាម និងបទល្មើសព្រៃឈើនៅតាមបន្ទាត់ព្រំដែន(អូរហ៊ុច)ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ការចាប់ខ្លួននេះ ដោយក្រុមការងារគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ រួមមានថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានមានប្រសាសន៍ថា ខាងជំនាញកំពុងតែធ្វើការស្រាវជ្រាវជាបន្តទៀតរកអ្នកដែលនៅពីក្រោយខ្នង នៃការប្រព្រឹត្តបទល្មើស និងស្រាវជ្រាវជនបរទេសដែលជាមេក្លោងផ្តល់ថវិកាឲ្យ និងជនបរទេសដែលបានឃុបឃិតជាមួយឃនជាតិខ្មែរ ហ៊ានយកគ្រឿងចក្រ ហ៊ានមកកាប់ឈើនៅក្នុងស្រុកខ្មែរ ហើយលោកនឹងធ្វើកិច្ចការងារនេះជាមួយភាគីប្រទេសជិតខាងអំពីបញ្ហាការការពារព្រំដែន ការទប់ស្កាត់ជាមួយបទល្មើស។

យោងតាមរបាយការណ៍របស់គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនមានដូចជាៈ
១.ឈ្មោះ អ៊ុក ណាខៃ មេបញ្ជាការកងអនុសេនាធំការពារព្រំដែនលេខ២,
២.ឈ្មោះ ឡឹក ញែក មេបញ្ជាការរង កងអនុសេនាធំការពារព្រំដែនលេខ២ ទទួលទិសអូរហ៊ុច,
៣.ឈ្មោះ វ៉ាន់ ចន្ធារី មេបញ្ជាការកងអនុសេនាតូចការពារព្រំដែនលេខ២ ឈរជើងនៅអូហ៊ុច
៤. ឈ្មោះ លាង ភារ័ត្ន មេប៉ុស្តិ៍នគរបាលការពារព្រំដែន អូរហ៊ុច
៥.ឈ្មោះ ព្រំ វណ្ណៈ នាយរងប៉ុស្តិ៍អូរហ៊ុច នគរបាលការពារព្រំដែន
៦.ឈ្មោះ ផាត សុខឡេង នាយរងប៉ុស្តិ៍អូរហ៊ុច នគរបាលការពារព្រំដែន
៧.ឈ្មោះ អ៊ាង ចាន់ឌី មេបញ្ជាការរង កងអនុសេនាធំទី២ យោធាការពារព្រំដែន។
៨.ឈ្មោះ ផន សុផល
៩.ឈ្មោះ ដួង ចាន់វីរៈ

ទាក់ទងករណីនេះ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ នេះ តំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានសម្រេចចោទប្រកាន់ជនសង្ស័យដែលឃុបឃិតគ្នាបង្កើតបទល្មើសព្រៃឈើនៅតំបន់អូរហ៊ុចស្ថិ តក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ដូចតទៅៈ
ជនជាតិវៀតណាមចំនួន ២នាក់ គឺទី១. ឈ្មោះ ប៉ិក (គេចខ្លួន) និងទី២. ឈ្មោះ ជី (គេចខ្លួន) និងបក្ខពួកចោទពីបទកាប់ប្រមូលដឹកជញ្ជូនធនធានម្មជាតិ នាំចេញផល អនុផលព្រៃឈើដែលគ្មានអាជ្ញាប័ណ្ណ ចូលមកក្នុងព្រះរាជាណាចក្រកម្ពុជាដោយលបលាក់ ។

ចំណែកក្នុងនោះអយ្យការបន្តសម្រេចចោទប្រកាន់ឈ្មោះ
១ . ឈ្មោះ អ៊ុក ណាខៃ
២. ឈ្មោះឡឹក ញែក
៣. ឈ្មោះ វ៉ាន់ ចន្ធារី
៤. ឈ្មោះ លាង ភារ័ត្ន
៥. ឈ្មោះ ព្រំ វណ្ណះ
៦. ឈ្មោះ ផាត់ សុខឡេង
៧. ឈ្មោះ អ៊ាង ចាន់ឌី
៨. ឈ្មោះ ផន សុផល
៩. ឈ្មោះ ដួង ចាន់វីរ:

ចោទប្រកាន់ពីបទរួមគំនិតក្នុងអំពើនាំចេញផលអនុផលព្រៃឈើដែលគ្មានអាជ្ញាប័ណ្ណ ធ្វើសកម្មភាពទាំងឡាយណាដើម្បីធ្វើអន្តរាគមន៍ផ្តល់ការអនុញ្ញាតដោយផ្ទាល់ និងដោយប្រយោលជួយដល់អាជីវកម្មព្រៃឈើជួយសម្រួលក្នុងការចូលមកក្នុងព្រះរាជាណាចក្រកម្ពុជាដោយលបលាក់។ ជនសង្ស័យទាំង៩ខាងលើត្រូវបានតំណាងអយ្យការស្នើសុំឃុំខ្លួន។
១០. ឈ្មោះ ម៉ែន ធឹម អ្នកបើកបររថយន្តរបស់បញ្ជាការវិស្វកម្ម មិនចូលខ្លួនមកបំភ្លឺហើយក៏ត្រូវចោទប្រកាន់ពីបទ៖ ចាត់វិធានការសំដៅរារាំងការអនុវត្តច្បាប់ ។

សូមជម្រាបថា ក្រុមការងាររបស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ បានចុះស្រាវជ្រាវស៊ើបអង្កេត ករណីបទល្មើសព្រៃឈើបានកើតឡើងនៅតាមបន្ទាត់ព្រំដែន(អូរហ៊ុច)ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

អនុវត្តតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង ខភម មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ កម្លាំងក្រុមការងាររបស់គណៈកម្មការជាតិ ដែលមានសមាសភាពកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងនគរបាលជាតិ តំណាងក្រសួងបរិស្ថាន តំណាងរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានសហការជាមួយក្រុមការងារថ្នាក់ខេត្តដឹកនាំដោយឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគីរី និងឯកឧត្តម ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគីរី បានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ដែលមានការសមគំនិត ឃុបឃិតគ្នាជាមួយជនជាតិវៀតណាមបើកផ្លូវឲ្យចូលមកកាប់ឈើក្នុងតំបន់អូរហ៊ុចដើម្បីដឹកជញ្ជូនយកទៅប្រទេសវៀតណាម និងដកហូតវត្ថុតាងឈើចំនួន២៥២កំណាត់ គ្រឿងចក្រនិងត្រាក់ទ័រ២គ្រឿ ម៉ូតូ២គ្រឿង និងរណាយន្ត១។

បច្ចុប្បន្នបានកសាងសំណុំរឿងចោទប្រកាន់ជនសង្ស័យចំនួន៤នាក់ មានដូចជា ១. ឈ្មោះ អ៊ុក ណាខៃ មេបញ្ជាការកងអនុសេនាធំការពារព្រំដែនលេខ២, ២. ឈ្មោះ ឡឹក ញែក មេបញ្ជាការរង កងអនុសេនាធំការពារព្រំដែនលេខ២ ទទួលទិសអូរហ៊ុច, ៣. ឈ្មោះ វ៉ាន់ ចន្ធារី មេបញ្ជាការកងអនុសេនាតូចការពារព្រំដែនលេខ២ ឈរជើងនៅអូហ៊ុច និង៤. ឈ្មោះ លាង ភារ័ត្ន មេប៉ុស្តិ៍នគរបាលការពារព្រំដែន អូរហ៊ុច និងវត្ថុតាងរួមមាន ឈើមូលប្រភេទស្រឡៅ សុក្រមចំនួន២៥២កំណាត់ ត្រាក់ទ័រ២គ្រឿង ម៉ូតូ២គ្រឿង រណារយន្ត១គ្រឿង បញ្ជូនទៅតុលាការខេត្តមណ្ឌលគិរី ដើម្បីអនុវត្តនីតិវីធី។ ចំណែកក្រុមការងាររបស់គណៈកម្មការជាតិបន្តរុករកគល់ឈើដែលបានកាប់បំផ្លាញ និងវត្ថុតាង មុខសញ្ញាពាក់ព័ន្ធទាំងអស់ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×