Monday, July 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំហំប្រមាណ ៤ ប៊ីលានរៀល ត្រូវបានជួញដូរ ក្នុងកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ

ភ្នំពេញ ៖ នាវេលាថ្ងៃចន្ទនេះ ទំហំជួញដូរសរុបបានឈានដល់ចំនួន ៤,០៤ ប៊ីលានរៀល ដែលប្រមាណ ៣,៥៣ ប៊ីលានរៀលនៃទំហំនេះបានគ្របដណ្ដប់ដោយភាគហ៊ុនអេស៊ីលីដា (ABC)។ យ៉ាងណាមិញ ភាគហ៊ុននេះបានធ្លាក់ចុះបន្តិចមកវិញចំនួន ៨០៛ មកត្រឹម ១៣.១៤០៛ ក្នុងមួយហ៊ុន។

ទន្ទឹមនឹងនេះដែរ ភាគហ៊ុន ៣ ផ្សេងទៀត ដែលរួមមានហ្ក្រនធ្វីន (GTI) តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) និងផេសថិក ( PEPC) ក៏បានធ្លាក់ចុះផងដែរ ចន្លោះពី ២០៛ ទៅ ៥០៛ ក្នុងមួយហ៊ុន មកត្រឹម ៤.១០០៛ ២.២០០៛ និង ៣.១២០៛ រៀងគ្នា។

រីឯ ភាគហ៊ុនកំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) វិញ មានកំណើន ១០០៛ និង ៨០៛ មកបិទនៅថ្លៃ ១៥.១៨០៛ និង ១៥.១៦០៛។ ភាគហ៊ុនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) បានរក្សាថ្លៃថេរដដែលនៅថ្ងៃនេះ។ សន្ទស្សន៍ ផ.ម.ក. បានធ្លាក់ចុះ ០,៣៨% មកត្រឹម ៥៥៩,៤៣ ពិន្ទុ៕
រក្សាសិទ្ធិដោយ៖CEN

×