Monday, July 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា នឹងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល លើទូរស័ព្ទដៃ ដើម្បីស្វាគមន៍ភ្ញៀវទេសចរ មកកាន់កម្ពុជាឡើងវិញ

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានបង្ហាញពីការរៀបចំ ផែនការស្តារវិស័យទេសចរណ៍ឡើងវិញ នៅក្រោយវិបត្តិជំងឺកូវីដ-១៩ ដោយគ្រោងនឹងសហការជាមួយក្រុមហ៊ុន Angkor pass Technology ដែលបំពាក់ដោយបច្ចេកវិទ្យា ឌីជីថល ងាយស្រួល និងរហ័ស តាមកម្មវិធីនៅលើទូរស័ព្ទដៃ ដើម្បីស្តារ វិស័យ ទេសចរណ៍ឡើងវិញ។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នឹងចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាមួយក្រុមហ៊ុន Angkor pass Technologyនេះ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ខាងមុខនេះ។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានឲ្យដឹងថា ផែនការស្តារនីតិសម្បទា សម្រាប់វិស័យទេស ចរណ៍ នៅក្រោយវិបត្តិជំងឺកូវីដ-១៩នេះ ពិតជាសំខាន់ ហើយការផ្លាស់ប្តូរលើការប្រើប្រាស់វេទិកាឌីជីថល នឹងធ្វើឲ្យដំណើរការបង់ប្រាក់ ប្រព្រឹត្តទៅយ៉ាងឆាប់រហ័ស និងងាយស្រួលសម្រាប់ភ្ញៀវទេសចរទាំងអស់។

យោងតាមគេហទំព័រ Angkor Pass បានឲ្យដឹងថា គម្រោង Angkor Pass គឺជាការរួមបញ្ចូលនូវភាពងាយស្រួលនៃបទពិសោធន៍ដែលមានបច្ចេកវិទ្យាឈានមុខគេ ដើម្បីជំរុញការអភិវឌ្ឍន៍បច្ចេកវិទ្យាក្នុងវិស័យទេសចរណ៍ជាពិសេសការទូទាត់រហ័ស និងងាយស្រួល និងការគ្រប់គ្រង់ព្រឹត្តិការទេសចរណ៍តាមប្រព័ន្ធបច្ចេកវិទ្យា ចូលរួមចំណែកដល់ការស្តារវិស័យទេសចរណ៍ឡើងវិញ»។
អ្នកជំនាញក្នុងវិស័យទេសចរណ៍ បានឱ្យដឹងថា វិស័យឯកជនបានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីធ្វើការជាមួយក្រសួងទេសចរណ៍កម្ពុជា លើបច្ចេកវិទ្យាឌីជីថលនេះ ជាពិសេសចំពោះការធ្វើផែនការជាមុន សម្រាប់ពេលអនាគតនៅពេលភ្ញៀវទេសចរចូលមកកម្ពុជា ដែលការធ្វើដំណើរត្រូវបានបើកឡើងវិញនោះ។ វិស័យ ឯក ជនទាំងអស់ កំពុងឆ្ពោះទៅរកគោលដៅតែមួយ ក្នុងការធ្វើឲ្យប្រទេសកម្ពុជា ក្លាយជាជម្រើសនៃទិសដៅទេស ចរណ៍។

គួរបញ្ជាក់ថា កិច្ចសហការលើគម្រោងបច្ចេកវិទ្យាឌីជីថលរវាងក្រសួងពាណិជ្ជកម្ម ជាមួយនិងក្រុមហ៊ុន Angkor pass Technology នឹងផ្តល់ភាពងាយស្រួល ក្នុងការចូលទៅកាន់សណ្ឋាគារ ភោជនីយដ្ឋាន និងមធ្យោបាយធ្វើដំណើររបស់ភ្ញៀវទេសចរ ដោយមានការបញ្ចុះតម្លៃពិសេសលើកម្មវិធីសម្រាប់ពួគគាត់ និងការធ្វើបច្ចុប្បន្នភាពនៃព័ត៌មានថ្មីៗ៕ រក្សាសិទ្ធិដោយ៖CEN

×