Monday, July 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រុកត្រាំកក់ ចាប់ផ្តើមបើកយុទ្ធនាការ ចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ជូនប្រជាពលរដ្ឋជាង១២ម៉ឺននាក់

តាកែវ ៖ នៅព្រឹកថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់វ៉ាក់សាំងប្រភេទ ស៊ីណូវ៉ាក់ ចំនួន ២០ម៉ឺនដូស ដើម្បីបើកយុទ្ធនាការ ចុះចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ដល់ស្រុកត្រាំកក់ ខេត្តតាកែវ ចាក់ជូនដល់ប្អូនប្រជាពលរដ្ឋ កម្មករ និងព្រះសង្ឃ នៅស្រុកដែលប្រឈមនិងហានិភ័យខ្ពស់ ។

ថ្លែងក្នុងការចុះត្រួតពិនិត្យការបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ នៅតាមមូលដ្ឋាននៃស្រុកត្រាំកក់នេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានលើកឡើងថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩នេះ គឺមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការជួយដល់បងប្អូនប្រជាពលរដ្ឋរបស់យើងឲ្យរួចផុតពីការគំរាមកំហែង នៃជម្ងឺឆ្លងកូវីដ១៩ ដែលនៅលើសកលលោកបាននឹងកំពុងមានការគំរាមកំហែង និងមានមនុស្សស្លាប់ដោយសារតែមេរោគកូវីដនេះ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមចាក់វ៉ាក់សាំងការពារឲ្យបានគ្រប់ៗគ្នា ។

ឯកឧត្តមបន្តថា ការចាក់វ៉ាក់សាំងគឺ ជាការការពារពីការឆ្លងនៃជម្ងឺកូវីដ មិនមែនជាកន្លែងប្រភពចម្លងមេរោគកូវីដនោះទេ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកទទួលការចាក់វ៉ាក់សាំង សូមគោរពទៅតាមគោលការរបស់ក្រសួងសុខាភិបាល ដោយរក្សាគម្លាតឲ្យបានត្រឹមត្រូវ មិនមែនមកប្រមូលផ្តុំគ្នាដែលជាហេតុនាំឲ្យមានការចម្លងជម្ងឺនោះទេ ។

ក្នុងនោះឯកឧត្តមអភិបាលខេត្តតាកែវបានបញ្ជាក់ថា ការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩នេះ គឺមិនមានការយកលុយយកកាក់អីទេ បើសិនជាមានអ្នកប្រព្រឹត្តបែបនេះនឹងត្រូវជាប់ទោស ។

ជាមួយគ្នានេះផងដែរ ឯកឧត្តមអភិបាលខេត្តតាកែវក៏បាន ថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់វ៉ាក់សាំងនេះ មកចាក់ជូនប្រជាពលរដ្ឋ ដោយមានកិច្ចសហការជាមួយនិងអាជ្ញាធរនិងក្រុមគ្រូពេទ្យបានយ៉ាងល្អ ។

សូមបញ្ជាក់ផងដែរថា ការចាក់វ៉ាក់សាំងការពារមេរោគកូវីដ១៩ នៅស្រុកត្រាំកក់នេះ គឺមានចំនួន ២៩ទីតាំង ដោយចាក់លើប្រជាជនដែលមាននៅក្នុងស្រុកត្រាំកក់ចំនួន ១២ម៉ឺននាក់ ៕ រក្សាសិទ្ធិដោយ៖តាកែវ

×