ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសថា រហូតដល់ ថ្ងៃទី ២៩ មិថុនា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៧២៣នាក់ (ឆ្លងសហគមន៌: ៦២៥និងនាំចូល: ៩៨) និងមានជាសះស្បេីយ ៧០៩នាក់ ។ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៤៩២៥៥នាក់ និងចំនួនជាសះស្បេីយសរុបកេីន ៤៣៤៧៣នាក់ និង ស្លាប់ថ្មី ១៩នាក់ សរុបស្លាប់ ៥៧៥នាក់ ។
ជំងឺកូវីដ-១៩ នៅតែបន្តគំរាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ហេីយ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយដែរ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ
