Monday, July 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្គាល់អត្តសញ្ញាណមនុស្ស ៤នាក់ស្លាប់ ក្នុងអគ្គិភ័យឆះផ្ទះមួយកន្លែងបណ្តាលឲ្យស្លាប់

ភ្នំពេញ : ស្គាល់អត្តសញ្ញាណមនុស្សចំនួន ៤នាក់ ដែលបានស្លាប់នៅក្នុងហេតុការណ៍ អគ្គិភ័យឆាបឆះផ្ទះមួយកន្លែងកាលពីទៀបភ្លឺ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅផ្ទះលេខ៤៤ និង៤៦ ផ្លូវលេខ២០០ ក្រុម០២ ភូមិ១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកសាន សុខសីហា បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ក្នុងហេតការណ៍អគ្គិភ័យឆាបឆះផ្ទះមួយកន្លែង គឺមានចំនួន ៤នាក់ មានឈ្មោះដូចខាងក្រោមៈ
1/- ឈ្មោះ សម្បត្តិ បញ្ញា ភេទប្រុស អាយុ18ឆ្នាំ មុខរបរ កម្មករ ។
2/- ឈ្មោះ ផុន ដាវី ភេទប្រុស អាយុ 19ឆ្នាំ មុខរបរ កម្មករ ។
3/- ឈ្មោះ ផុន ដាវីត ភេទប្រុស អាយុ 18ឆ្នាំ មុខរបរ កម្មករ ។
4/- ឈ្មោះ លី ភេទប្រុស អាយុ 18ឆ្នាំ មុខរបរ កម្មករ ។

លោកបន្តថា ករណីអគ្គិភ័យឆាបឆះផ្ទះមួយកន្លែងបណ្តាលឲ្យស្លាប់មនុស្សចំនួន ៤នាក់ រងរបួសមន្ត្រីពន្លត់អគ្គិភ័យម្នាក់ ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ០៤:៣០នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅផ្ទះលេខ៤៤ និង៤៦ ផ្លូវលេខ២០០ ក្រុម០២ ភូមិ១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ មូលហេតុនៃការឆេះកំពុងធ្វេីការស្រាវជ្រាវ ។

លោកបន្តទៀតថា ផ្ទះដែលឆេះ គឺជាប្រភេទសំណង់ ថ្មបេតុង ទំហំ 09ម៉ែត្រx 30ម៉ែត្រ ចំនួន 03ជាន់។ ខូចខាតសំភារ: ឆេះផ្ទះជាន់ផ្ទាល់ដី ទំហំ 09ម៉ែត្រx 30ម៉ែត្រ អស់ទាំងស្រុង រួមទាំងឆេះសម្ភារផ្សេងៗទៀតដូចជា ឆេះរថយន្តFord Willdrak ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2BB-8233 ចំនួន01គ្រឿង, ឆេះរថយន្តLuxus 330 ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ2AL-1158 ចំនួន01គ្រឿង, ឆេះម៉ូតូសរុបចំនួន 07គ្រឿង នឹងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។
។ បណ្តាលឲ្យរងរបួសស្រាលមនុស្សប្រុសចំនួន 01នាក់ មានឈ្មោះ ម៉ូច សីហា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ មន្រ្តីកិច្ចសន្យាអគ្គិភ័យ ។

រថយន្តការិយាល័យអគ្គិភ័យ : ចំនួន 38គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន 38ឡាន ស្មេីនឹង 152ម៉ែត្រគូប ៕ រក្សាសិទ្ធិដោយ : ចេស្តារ

×