Wednesday, May 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ររកសំឡេងបែបនេះណាស់ ! «អនិច្ចាដើមត្នោតខ្មែរ» ច្រៀងតាមកញ្ចុះ ស្រ្តីម្នាក់ធ្វើឲ្យមហាជនលាន់មាត់សរសើរគ្រប់គ្នា (វីដេអូ)

ភ្នំពេញ ៖ បទចម្រៀង «អនិច្ចាត្នោតខ្មែរ» ពុំត្រឹមតែបង្កប់នូវអត្ថន័យជ្រាលជ្រៅប៉ុណ្ណោះទេ តែបទនេះក៏មានទំនុកចម្រៀង និងចង្វាក់ភ្លេងបែបមនោសញ្ចេតនាដ៏ពិរោះលន្លង់លន្លោច ដែលស្តាប់ទៅមិនចេះជិនណាយនោះឡើយ ហើយអ្វីដែលពិសេសនោះ គឺថាបទចម្រៀងនេះក៏ជាការបកស្រាយដោយកំពូលតារាចម្រៀងជើងចាស់អ្នកស្រី ឆោម ឆវិន ផងដែរ។

ពិតណាស់ បទចម្រៀងមួយបទនេះ គឺគេកម្រឃើញតារាចម្រៀងអាជីពរូបណា ឬ ក៏អ្នកច្រៀងកម្សាន្តតាមផ្ទះ លើកយកមកច្រៀងនោះទេ ព្រោះថា ពិបាកនិងរកអ្នកដែលមានទឹកដមសំឡេងបែបនេះ ដូចទៅនិងអ្នកស្រី ឆោម ឆវិន ណាស់។

តែដោយឡែក វីដេអូមួយថ្មីៗនេះ ឃើញថាមានការចែករំលែក និងសរសើរព្រោងព្រាតតែម្តង ក្រោយពីបានឃើញស្រ្តីម្នាក់ស្រាប់តែបានលើកយកបទនេះមកច្រៀង ដែលស្តាប់ទៅ គឺថាសំឡែងរបស់គាត់មិនចាញ់អ្នកស្រី ឆោម ឆវិន ប៉ុន្មាននោះទេ។

ទន្ទឹមនិងនោះផងដែរ អ្នកលេងបណ្តាញសង្គម ព្រោះតែគ្មានពាក្យអ្វីត្រូវថ្លែងដែលគួរឲ្យទើសចិត្តនោះ គឺម្នាក់ៗបានត្រឹមពោលពាក្យថា៖ «ពិរសោះណាស់ បងស្រីអើយ ពិរោះមិនចាញ់ម្ចាស់បទទេ,….»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×