Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យម្នាក់ នាំក្មេងស្រីអាយុ១៤ឆ្នាំ ទៅរួមភេទក្រោមដើមឈើ ត្រូវម្តាយក្មេងស្រីឃើញទាន់ ប្តឹងសមត្ថកិច្ចចាប់ដាក់ខ្នោះ

កណ្តាល ៖ ជនសង្ស័យ បានសារភាពថា រូបខ្លួន និង ជនរងគ្រោះបានស្រឡាញ់គ្នាជាង០២ខែមកហើយ ហើយបានព្រមព្រៀងរួមភេទជាមួយគ្នាបានចំនួន ១លើក នៅវាលស្រែខាងក្រោយភូមិ។ តែជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន រួមភេទជាមួយអនីតិជន អាយុក្រោមអាយុ១៥ឆ្នាំ ដោយយោងតាមម្តាយរបស់ជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទំនប់ធំ ។

កើតហេតុនៅយប់ថ្ងៃទីពុំចាំខែមិថុនាឆ្នាំ២០២១និងថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ ២០២១ វេលាម៉ោង២២នាទី
ចំណុចភូមិ ត្រពាំងឬស្សី ឃុំ ទំនប់ធំ ស្រុក ពញាឮ ខេត្ត កណ្តាល។

ជនរងគ្រោះ ឈ្មោះ ( វ ធ ក ញ ) ភេទ ស្រី អាយុ ១៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅភូមិ ត្រពាំងឬស្សី ឃុំ ទំនប់ធំ ស្រុក ពញាឮ ខេត្ត កណ្តាល។ ជនសង្ស័យ(ឃាត់ខ្លួន)ឈ្មោះ សៅ សម្បត្តិ ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករទឹកសុទ្ធមានទីលំនៅភូមិ ត្រពាំងឬស្សី ឃុំ ទំនប់ធំ ស្រុក ពញាឮ ខេត្ត កណ្តាល។ ជនសង្ស័យមានសារធាតុញៀននៅក្នុងទឹកនោម។

នគរបាលបានបញ្ជាក់សភាពរឿងហេតុថា នៅថ្ងៃពុំចាំអំឡុងខែ ឧសភា ឆ្នាំ ២០២១ ជនសង្ស័យឈ្មោះ សៅ សម្បត្តិ និង ជនរងគ្រោះឈ្មោះ ( វ ធ ក ញ )បានមានទំនាក់ទំនងស្នេហាគ្នាតាមទូរសព្ទ័ បានរយះពេលជាង១ខែ រហូតមកដល់ថ្ងៃទីពុំចាំ ក្នុងខែ មិថុនា ឆ្នាំ ២០២១ វេលាម៉ោង ២៣ និង ១៥ នាទី ជនសង្ស័យ បានតេទូរសព្ទ័ហៅជនរងគ្រោះ អោយមកជួប ហើយបណ្តើរគ្នាទៅចំណុចដើមធ្លកវាលស្រែខាងក្រោយភូមិចម្ងាយប្រហែល៤០០ម៉ែត្រ ខណះនោះជនសង្ស័យបានចាប់ជនរងគ្រោះផ្តួលទៅនិងដីហើយធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេច រួចហើយជនរងគ្រោះបានស្លៀកខោវិញ ស្របពេលនោះ ជនសង្ស័យ បាននិយាយអោយជនរងគ្រោះថា៖ បើហ៊ានប្រាប់អ្នកណាអញនិងសម្លាប់ចោល រួចបាននាំគ្នាត្រលប់មកផ្ទះរៀងៗខ្លួន។

រហូតមកដល់ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២១ វេលាម៉ោង ២២ និង ០០នាទី ជនសង្ស័យឈ្មោះ សៅ សម្បត្តិ បានតេទូរសព្ទ័ ហៅជនរងគ្រោះ អោយមកជួបម្តងទៀតហើយបណ្តើរគ្នាទៅកន្លែងដដែល ពេលទៅដល់ជនសង្ស័យ បានចាប់អោបថើបជនរងគ្រោះ ខណះនោះម្តាយជនរងគ្រោះ បានដើររកឃើញក៏នាំកូនស្រីត្រឡប់មកផ្ទះវិញមក។

លុះព្រឹកឡើងថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២១ វេលាម៉ោង ៧និង៣០នាទី ម្តាយរបស់ជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទំនប់ធំ បន្ទាប់ពីទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងប៉ុស្តិ៍សហការណ៏ជាមួយកម្លាំងផ្នែកជំនាញស្រាវជ្រាវនាំខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ តាមចម្លើយសារភាពរបស់ជនសង្ស័យ បានសារភាពថា៖ រូបខ្លួន និង ជនរងគ្រោះបានស្រលាញ់គ្នាជាង០២ខែមកហើយ នៅក្នុងខែមិថុនា ឆ្នាំ ២០២១ រូបខ្លួន និង ជនរងគ្រោះ បានព្រមព្រៀងរួមភេទជាមួយគ្នាបានចំនួន ០១លើក នៅចំនុចក្រោមដើមធ្លក វាលស្រែខាងក្រោយភូមិ។

បច្ចប្បន្នជនសង្ស័យកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីចាត់ការតាមនីតិវិធី៕

×