Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្មីទៀតហើយ ! សង្គ្រាមពាក្យសម្តីរវាងនាយ ចេនឡា និងស្រី ពីន ចាប់ផ្តើមឡើងកម្តៅ រីឯមូលហេតុគឺដោយសារតែរឿង…

ភ្នំពេញ ៖ ប្រិយមិត្តមួយចំនួនធំបានស្គាល់ហើយ តារាសម្តែងលោក អៀង ចេនឡា ដែលជាតារាសម្តែងមួយរូប កំពុងតែមានប្រជាប្រិយភាពខ្លាំងនៅលើវិស័យសិល្បៈ ដែលក្នុងនោះភាគច្រើន គេច្រើនតែឃើញលោកសម្តែងក្នុងរឿងបែបកំប្លែងៗ ដោយលោកមិនសូវសម្តែងក្នុងភាពយន្តបែបមនោសញ្ចេតនា ស្នេហា ឈឺចាប់ ប៉ុន្មាននោះទេ។

ដោយឡែកថ្មីៗនេះ លោក ចេនឡា ស្រាប់តែធ្វើឲ្យមហាជន និងអ្នកគាំទ្រ មានការភ្ញាក់ផ្អើលជាខ្លាំង ខណៈមិនដឹងថា ជាមានរឿងអ្វីធំដុំនោះទេ រហូតដល់ថ្នាក់អត់ទ្រាំពុំបាន បង្ហោះសារពោរពេញដោយកំហឹងជាខ្លាំង ទៅកាន់តារាកំប្លែងស្រី ពីន យ៉ាងចាស់ដៃតែម្តង បន្ទាប់ពីសង្កេតឃើញស្រី ពីន ផុសដៀមដាមមកលើខ្លួន។

ក្នុងនោះ លោក ចេនឡា បានសរសេរបែបនេះថា៖ «ស្ដាយណាស់ ដែលខ្ញុំស្គាល់អ្នកធ្វើគុណបានទោស ស្អប់បំផុតមិនចេះសួរហេតុផលឲ្យច្បាស់លាស់ ជឿសំដីអ្នកដទៃ រាងហើយរឿងយកអាសារមនុស្សស្រី សូមជំរាបដល់គ្រប់បណ្ដាក្រុមហ៊ុន បណ្ដាផលិតកម្មទាំងអស់ បើហៅស្រីពិនធ្វើការ សូមកុំហៅខ្ញុំ មានខ្ញុំអត់គាត់ មានគាត់អត់ខ្ញុំ មិនចង់មានបញ្ហាអ្នកណា រឿងអត់ប្រយោជន៍ ព្រោះរវល់រកលុយចិញ្ចឹមគ្រួសារ»។

ចំណែក ស្រី ពីន វិញ ក្រោយឃើញលោក ចេនឡា ដាក់ថាឲ្យខ្លួនជាមនុស្សរមិលគុណបែបនេះ ក៏បានឆ្លើយតបទៅវិញភ្លាមៗថា៖ «ខឹងមែនបង? គ្រាន់តែថាបងឯងនិយាយអាក្រក់ពីខ្ញុំប្រាប់គេមែនអត់ហ្នឹង ខឹងមែនបង? ចុះបើបងពិតជាមិនបាននិយាយទេ ក៏អត់ទៅ? ក៏ចប់ទៅ អីក៏ប្រកាសសង្រ្កាមអីដល់ថ្នាក់ហ្នឹងនោះ!!! អំពើល្អជួយខ្ញុំ ខ្ញុំដឹងតើ តែបើជួយខ្ញុំហើយដើរនិយាយអាក្រក់ពីខ្ញុំបែបនេះ បែបនោះដដែលហ្នឹង គិតថាសមនឹងតម្លៃជួយហ្នឹងដែរ។ ចរឹកដូចក្មេង បងចាស់ហើយណាកុំធ្វើដូចក្មេងចឹង អត់សមនឹងមុខបងឯងទេ! ដឹងនៅ កុំភ្លេចណា ៣កុំ ៣កាពារ ផងណា»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×