Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្លងរាលដាលលឿនពេកហើយ អាជីវករផ្សារបឹងកេងកង ជិត២៧០នាក់ មានវិជ្ជមានកូវីដ-១៩

ភ្នំពេញ ៖ មកដល់រសៀលថ្ងៃទី២៩ មិថុនា អាជីវករផ្សារបឹងកេងកង និងប្រជាពលរដ្ឋនៅជុំវិញផ្សារ បឹងកេងកងចំនួនជិត២៧០នាក់ហើយ ពិនិត្យឃើញថា មានវិជ្ជមានកូវីដ-១៩ ហើយករណីនេះអាជ្ញាធររាជធានីភ្នំពេញ បាននិងកំពុងយកចិត្តទុកដាក់ធ្វើតេស្តសំណាក និងធ្វើចត្តាឡីស័ក ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាល។ នេះបើតាមការបញ្ជាក់របស់ លោក ឃួ ង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរខណ្ឌទាំង១៤ នាល្ងាចថ្ងៃទី២៩មិថុនានេះ នៅសាលារាជធានីភ្នំពេញ។

លោក ឃួ ង ស្រេង បានមានប្រសាសន៍ថា “គិតមកដល់រសៀលថ្ងៃទី២៩មិថុនានេះ បងប្អូនអាជីវករនៅផ្សារបឹងកេងកង ចំនួន២៦៧នាក់ហើយ ដែលក្រុមគ្រូពេទ្យបញ្ជាក់ថា ពួកគាត់មានវិជ្ជមានកូវីដ-១៩ ។ វាពិតជាឆ្លងរាលដាលលឿនពេកហើយ លោកបានឲ្យវិទ្យាដ្ឋានសុខភាពសាធារណៈNIPH យកទៅពិនិត្យមើល ព្រោះវាលឿនពេក ។ ចាប់ពីថ្ងៃ២៥ មិថុនា រហូតមកដល់ពេលនេះ មានចំនួន២៦៧នាក់ទៅហើយ ហើយប្រធានផ្សារក៏កើតជម្ងឺកូវីដ-១៩នេះដែរ ចាក់វ៉ាក់សាំង២ដងហើយ រត់ចុះ រត់ឡើង ហត់ខុសធម្មតា ទៅពិនិត្យយកសំណាក មានវិជ្ជមានកូវីដ-១៩បាត់”។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា អាជ្ញាធរខណ្ឌយើង ប្រៀបធៀបដូចជាមេមាន់ដែលត្រូវក្រុង មើលខុសត្រូវកូនចៅ យើងប្រើ ប្រើហើយ តែត្រូវចេះការពារពួកគាត់កុំអោយឆ្លងកូវីដ-១៩នេះ។ បើយើងឆ្លងបានអីទៅបម្រើប្រជាពលរដ្ឋទៀតនោះ ដូច្នេះមន្ត្រីរបស់យើងត្រូវតែប្រុងប្រយ័ត្នឲ្យបានគ្រប់គ្នា។

លោកបន្តទៀតថា ចំពោះប្រធានផ្សារទាំងអស់ នៅក្នុងរាជធានីភ្នំពេញ អភិបាលខណ្ឌទាំងអស់ត្រូវពង្រឹង នៃការទប់ស្កាត់កូវីដ-១៩ នៅតាមទីផ្សារនេះ ឲ្យបានខ្លាំងជាមុនទ្វេដង សំដៅធ្វើយ៉ាងណាកុំឲ្យផ្សាររបស់យើង វិលទៅរកការបិទដូចមុនម្តងទៀត ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×