ភ្នំពេញ ៖ នៅថ្ងៃអង្គារ ទី ២៩ ខែមិថុនា ឆ្នាំ២០២១ មន្រ្តីជំនាញសាខា ក.ប.ប. រាជធានីភំ្នពេញ ចូលរួមសហការជាមួយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រោមកិច្ចសម្របសម្រួលដោយលោក ព្រះរាជអាជ្ញារង រាជធានីភ្នំពេញ បានចុះបង្ក្រាបបទល្មើស ផលិតផលប្រើប្រាស់ រំលោភកម្មសិទ្ធិបញ្ញាជាផលិតផលនាឡិកាដៃ និងវែនតា នៅក្នុងភូមិសាស្ត្រសង្កាត់ ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ





