Tuesday, July 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់ ៧០៤នាក់ និងរបួស ១៧៨១នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ១៨០ថ្ងៃ

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់ CEN ឲ្យដឹងថា រយៈពេល ១៨០ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើង ១២៥៤លើក បណ្តាលឲ្យមនុស្សស្លាប់បាត់បង់ជីវិតចំនួន ៧០៤នាក់ និងរបួសចំនួន ១៧៨១នាក់ ក្នុងនោះធ្ងន់ចំនួន ១០៣៧នាក់។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ បានកើតឡើងចំនួន ៦លើក ស្លាប់ ៦នាក់ និងរបួសធ្ងន់ចំនួន ៧នាក់ ។

អ្នកនាំពាក្យបានបន្តទៀតថា ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍វិញ នៅក្នុងរយៈពេល ១៨០ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ យានយន្តដែលល្មើសច្បាប់ចរាចរណ៍មានចំនួនសរុប ១០៥២៥៦គ្រឿង ក្នុងនោះម៉ូតូចំនួន ៧៧១៦២គ្រឿង និងរថយន្តចំនួន ២៨០៩៤គ្រឿង ក្នុងនោះរថយន្តតូច ២១៦៧៩គ្រឿង និងធំ ៦៤១៥គ្រឿង៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×