Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយឃើញសភាពសត្វតោរបស់ខ្លួន ហាក់មិនស៊ីចំណីសោះ ព្រោះនៅតែអាឡោះអាល័យ ម្ចាស់ក៏បង្ហោះសារ ទទូចសូមអង្វរសុំយកមកចិញ្ចឹមវិញ….

ភ្នំពេញ ៖ ដូចដែលប្រិយមិត្តជាច្រើន បានដឹងរួចហើយ កាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញនេះ បុរសជនជាតិចិនដែលជាម្ចាស់តោ ព្រោះតែមានក្តីព្រួយបារម្ភ និងនឹកអាឡោះអាល័យដល់សត្វចិញ្ចឹមរបស់ខ្លួនខ្លាំងពេក ក៏បានធ្វើដំណើរពីទីក្រុងភ្នំពេញទៅកាន់ភ្នំតាម៉ៅ ដើម្បីជួបសត្វតោរបស់ខ្លួន បន្ទាប់ពីវាត្រូវបានបំបែកចេញពីក្នុងផ្ទះរបស់គាត់អស់រយៈពេល២ថ្ងៃ។

ពិតណាស់ តាមរយៈវីដេអូឃ្លីប បានបង្ហាញឲ្យឃើញថា នៅពេលម្ចាស់ទៅដល់ សត្វតោនោះបានបង្ហាញកាយវិការឆ្លេឆ្លា និងរត់ទៅឱបថើបញីញក់និងម្ចាស់របស់វាយ៉ាងខ្លាំង និងព្រមទាំងសត្វឆ្កែដែលជាមិត្តភក្តិ ធ្លាប់រួមសុខទុក្ខជាមួយគ្នាតាំងពីតូចមក។ ជាមួយនិងទិដ្ឋភាពនោះផងដែរ គឺឃើញថាបានធ្វើឲ្យមនុស្សម្នាដែលទៅចោមរោមមើល និងក៏ដូចអ្នកប្រើប្រាស់បណ្តាញសង្គម បានសម្តែងនូវក្តីអាណិតអាសូរ រំជួលចិត្តជាខ្លាំង ដោយក្នុងនោះ អ្នកខ្លះក៏បានសំណូមពរសូមឲ្យអាជ្ញាធរ ប្រគល់សត្វតោនេះឲ្យម្ចាស់របស់វាវិញផងទៅ អាណិតគ្នា។

ដោយឡែក បុរសជនជាតិចិនដែលត្រូវជាម្ចាស់តោ ក្រោយពីបានមើល និងឃើញពីសភាពសត្វតោរបស់ខ្លួន ហាក់មិនស៊ីចំណីទាល់តែសោះ និងគិតតែពីឱបថើបម្ចាស់បែបនេះ ក៏បានបង្ហោះសារទទួចសូមអង្វរសុំយកមកចិញ្ចឹមវិញ នៅលើគណនីហ្វេសប៊ុករបស់ខ្លួនមានឈ្មោះថា Qi Xiao ដោយបានរៀបរាប់លើកហេតុផលយ៉ាងដូច្នេះថា៖ «ក្នុងរយះមួយឆ្នាំនេះ សត្វតោមិនដែលចេញពីខ្លោងទ្វារផ្ទះម្ដងទេ ហើយក៏មិនដែលលេចមុខនៅទីសាធារណៈដែរ ខ្ញុំគ្រាន់តែស្រឡាញ់សត្វប៉ុណ្ណោះ មិនមែនត្រឹមតែជាសត្វតោនិងឆ្កែទេ គឺនៅមានសត្វពពែទៀតចិញ្ចឹមជាមួយសត្វតោជាមួយគ្នា។

ដើម្បីកុំឲ្យសត្វតោបំភ័យប្រជាជន ខ្ញុំបានធ្វើរបងរនាំងខ្ពស់បាំង ហើយវាមានសុខភាពល្អ មិនដែលត្រូវបានគេធ្វើបាបរំលោភបំពាន សាច់គោឆ្អិន ៦ គីឡូក្រាមក្នុងមួយថ្ងៃ ទឹកដោះគោ ១ គីឡូក្រាម។

ប្រសិនបើខ្ញុំប្រើប្រាស់តោដើម្បីរកប្រាក់ចំណេញ ខ្ញុំគ្រាន់តែស្រឡាញ់សត្វប៉ុណ្ណោះ ខ្ញុំមិនចង់អោយពួកគេស្លាប់ទេ ថែរក្សាពួកគេដោយក្តីស្រឡាញ់របស់ខ្ញុំ វាត្រូវបានខ្ញុំចិញ្ចឹមតាំងពីនៅតូចហើយក៏មានមនោសចេតនា ខ្ញុំទទួលយកការពិន័យដែលរដ្ឋដាក់ពិន័យលើខ្ញុំហើយ និងធ្វើច្បាប់ចិញ្ចឹមដោយស្របច្បាប់ដែលពាក់ព័ន្ធ ដោយគ្រាន់តែសង្ឃឹមថា រដ្ឋាភិបាលអាចបើកចិត្តហើយឱ្យខ្ញុំទទួលយកតោខ្ញុំត្រលប់មកវិញ ពីមុនខ្ញុំក៏ធ្លាប់ធ្វើសប្បុរសធម៌ដែរ ប៉ុន្តែការតបស្នងមកខ្ញុំវិញគឺបែបនេះ អុីចឹងថ្ងៃក្រោយអ្នកដែលធ្វើល្អក្លាយជាអាក្រក់ ធ្វើឱ្យមនុស្សដែលមានទឹកចិត្តល្អក្លាយជាឈាមត្រជាក់»។

គួររម្លឹកផងថា កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ អាជ្ញាធរចម្រុះ ក្នុងនោះមានទាំងមន្រ្តីមកពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance បានចុះដកហូតសត្វតោឈ្មោលមួយក្បាល ពីម្ចាស់ផ្ទះជនជាតិចិនមួយកន្លែង ដែលមានអស័យដ្ឋានផ្ទះលេខ២២ ផ្លូវ៣០៦ ភូមិ៧ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បន្ទាប់ពីមានប្រជាពលរដ្ឋជិតខាង បានរាយការណ៍ប្រាប់អំពីការចិញ្ចឹមសត្វតោដោយខុសច្បាប់ ពីសំណាក់បុរសជនជាតិចិននៅក្នុងផ្ទះវីឡាងខាងលើ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×