Tuesday, July 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាគហ៊ុនបួន ក្នុងចំណោមប្រាំពីរ បានធ្លាក់ចុះ នៅថ្ងៃអង្គារម្សិលមិញ

ភ្នំពេញ ៖ ក្នុងពេលដែលផ្សារបិទកាលពីថ្ងៃម្សិលមិញនេះ ភាគហ៊ុនចំនួនបួន បានធ្លាក់ចុះ ដោយភាគហ៊ុនកំពង់ផែក្រុងភ្នំពេញ (PPAP) បានថយចុះខ្ពស់ជាងគេ ចំនួន ១៦០៛ មកត្រឹម ១៥.០០០៛។

ភាគហ៊ុនចំនួន ៣ ផ្សេងទៀតក៏មានការធ្លាក់ចុះផងដែរ ដែលក្នុងនោះរួមមានភាគហ៊ុន កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) និងអេស៊ីលីដា (ABC) ដែលបានថយចុះ ២០៛ ២០៛ និង ៤០៛ ក្នុងមួយហ៊ុនរៀងគ្នា មកត្រឹម ១៥.១៦០៛ ២.១៨០៛ និង ១៣.១០០៛។

ភាគហ៊ុនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) ហ្រ្កេនធ្វីន (GTI) និងផេសថិក PEPC បានរក្សាថ្លៃថេរដដែលត្រឹម ៧.១៦០៛ ៤.១០០៛ និង ៣.១២០៛។ សន្ទស្សន៍ ផ.ម.ក. បានធ្លាក់ចុះ ០,៣៩% មកត្រឹម ៥៥៧,២៦ ពិន្ទុ នៅថ្ងៃនេះ ជាមួយនឹងទំហំជួញដូរភាគហ៊ុនសរុបប្រមាណ ២ ប៊ីលានរៀល៕
រក្សាសិទ្ធិដោយ៖CEN

×