Tuesday, July 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាបករណីជួញដូរ នូវសារធាតុញៀន លេងល្បែងស៊ីសង បៀ អាប៉ោង

ក្រចេះ ៖ នៅវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឆ្លូង ដឹកនាំដោយលោកវរសេនីយ៍ត្រី ផាត សុភ័ក្រ្តវាសនា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធស្រុកឆ្លូង បានចុះបង្ក្រាបករណីជួញដូរនូវសារធាតុញៀន លេងល្បែងស៊ីសងបៀអាប៉ោង នៅចំណុច ភូមិកំពង់ដំរីចាស់ ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ដោយមានការសម្របសម្រួលនីតិវិធី ពីព្រះរាជអាជ្ញា អមសាលាដំបូខេត្តក្រចេះ កម្លាំងបានឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់។

ជនសង្ស័យឈ្មោះ ជា សាម៉េត ភេទប្រុស អាយុ ៦៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នរស់នៅភូមិកំពង់ដំរីចាស់ ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ វត្ថុតាងចាប់យកមានម្សៅក្រាម ពណ៌ស (ម៉ាទឹកកក) សង្ស័យជាសារធាតុញៀន ចំនួន០៣ កញ្ចប់ធំ ០១ កញ្ចប់មធ្យម ០១ កញ្ចប់តូច ០១កញ្ចប់, ទូរស័ព្ទចំនួន០៦ គ្រឿង, ប្រាក់រៀលចំនួន ១លានរៀល, ប្រាក់ដុងចំនួន ៥៩,០០០ដុង, ប្រាក់ដុល្លាចំនួន ១៣ដុល្លារ, មេអាប៉ោងចំនួន ០៤គ្រាប់ និងបៀរចំនួន ៣៤ដុំ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តបានកសាងសំណុំរឿងតាមនីតិវិធី៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×