Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយឃើញតោនឹកម្ចាស់ ដល់ថ្នាក់មិនស៊ីចំណី អាចនឹងងាប់ ស្រាប់តែលោកជំទាវ ហ៊ុន ស៊ីណាត បានលើកឡើងបែបនេះថា…

ភ្នំពេញ ៖ រឿងរ៉ាវទាក់ទងនិងសត្វតោឈ្មោលមួយក្បាល ដែលត្រូវបានបំបែកចេញចេញពីម្ចាស់របស់វា ដោយគេបានយកដាក់នៅឯភ្នំតាម៉ៅ រួចហើយនោះ ឃើញថានៅពេលនេះ បានកំពុងបង្កឲ្យមានការចាប់អារម្មណ៍ និងវែកញែកចំពោះរឿងនេះជាខ្លាំងតែម្តង ដោយក្នុងនោះមហាជនដែលជាអ្នកស្រឡាញ់សត្វ បានសម្តែងនូវក្តីអាណិតអាសូរទៅដល់សត្វតោនេះជាពន់ពេក ជាពិសេសគឺក្រោយពេលបានឃើញម្ចាស់របស់វា ជាបុរសជនជាតិចិន បានទៅជួប ហើយក៏ឃើញថាវាពិតជាមានការនឹករលឹក ដល់ម្ចាស់របស់វាយ៉ាងខ្លាំង ដែលសូម្បីតែឲ្យចំណីស៊ីក៏វាមិនស៊ីនោះទេ។

ពិតណាស់ ក្រោយពីបានឃើញសត្វតោចិញ្ចឹមរបស់ខ្លួន បង្ហាញសភាពបែបនេះ ម្ចាស់របស់វាជនជាតិចិន ក៏បានបង្ហោះសារនៅលើបណ្តាញសង្គម ទទួចអង្វរស្នើសុំរដ្ឋាភិបាលបើកផ្លូវ អនុញ្ញាតឲ្យខ្លួនបានយកសត្វតោមកមើលថែរក្សាបន្តទៀតវិញផង ដោយគាត់សុំធ្វើច្បាប់ចិញ្ចឹមត្រឹមត្រូវ ព្រោះតែចិត្តមិនដាច់ ដោយសារតែមានមនោសញ្ចេតនាជាមួយវាតាំងនៅតូចមកម្ល៉េះ។

ដោយឡែក ទន្ទឹមនិងរឿងនេះបានកំពុងល្បីខ្លាំង និងក៏ដូចមហាជនជាច្រើនដែលមានក្តីអាណិត ក៏បានជួយស្នើសុំអាជ្ញាធរពាក់ព័ន្ធសូមប្រគល់សត្វតោឲ្យបុរសជនជាតិចិននោះបានយកមកចិញ្ចឹមវិញ ក្នុងនោះ គេក៏បានឃើញលោកជំទាវ ហ៊ុន សីណាត បានចូលទៅខមិនសម្តែងនូវក្តីអាណិតជាខ្លាំងផងដែរ ដោយលោកជំទាវបានលើកឡើងចោទជាសំណួរថា៖ «ហេតុអីបានគេ យករបស់គាត់,បើសត្វនេះគាត់ចិញ្ចឹមយូរ ម៉េចបានគេយកវាធ្លាប់រស់នៅជាមួយ វានឹករលឹកមិនស៊ីវាមិនងាប់ទេអី»។

លោកជំទាវក៏សម្តែងក្តីអាណិត និងសង្កត់ធ្ងន់បន្តទៀតថា៖ «គ្រាន់តែមកប៉ុន្មានថ្ងៃ វានឹកម្ចាស់អត់ស៊ីចំណី ហើយអុីចឹងមិនស្រួលយូរៗទៅអត់ស៊ីងាប់បាត់ អាណិតណាស់ មិនដឹងម៉េចបានគេចិញ្ចឹមយូរហើយគេមកយកនោះ, ខ្ញុំឆ្ងល់ថាវាទៅប៉ុន្មានថ្ងៃវានឹកម្ចាស់ វាមិនស៊ីចំណីអីុចឹងវាមិនស៊ីរហូតមិនងាប់សត្វទេអី?, មិនយូរទេ បើវាធ្លាប់រស់នៅជាមួយម្ចាស់ដល់បាត់ម្ចាស់យូរទៅអាចងាប់ ពីព្រោះវានឹករលឹកម្ចាស់វា អាណិតណាស់លោកព្រះអើយ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×