Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហគ្រិនជាស្ត្រីចំនួន ៦១ភាគរយនៅកម្ពុជា កំពុងធ្វើការក្នុងសហគ្រាស ខ្នាតមីក្រូ តូច និងមធ្យម

ភ្នំពេញ ៖ បច្ចុប្បន្ននៅកម្ពុជា សន្ទុះចំនួនសហគ្រាស ខ្នាតមីក្រូ តូច និងមធ្យម មានការកើនឡើងគួរឲ្យកត់សម្គាល់ ក្នុងនោះសហគ្រិនជាស្ត្រីមានចំនួនរហូតដល់ ៦១ភាគរយ ដែលតួលេខនេះបញ្ចាក់ថាស្ត្រី បាននឹងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុង សេដ្ឋកិច្ចជាតិ។

អ្នកជំនាញមើលឃើញថា ការវិនិយោគលើការកសាងសម្ថភាពស្ត្រីពិតជាចាំបាច់បំផុត សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិនៅកម្ពុជា។

ដើម្បីឱ្យស្រីមានសមត្ថភាពពេញលេញនៅក្នុងការកសាងសេដ្ឋកិច្ចគ្រួសារ និងសង្គម សមាគមសហគ្រិន វ័យក្មេងកម្ពុជាហៅថា (YEAC) បានប្រកាសពីការបង្កើតកម្មវិធីបណ្តុះបណ្តាលជាស៊េរីសម្រាប់សហគ្រិនស្ត្រី ស្តីពី «ភាពជាអ្នកដឹកនាំធុរកិច្ចពេញសមត្ថភាព» ក្រោមជំនួយឧបត្ថម្ភពីទីភ្នាក់ងារជំនួយអាមេរិក (USAID) តាមរយៈអង្គការផេកប្រចាំនៅកម្ពុជា ដែលគ្រោងនឹងចាប់ផ្តើមនៅពាក់កណ្តាលខែកក្កដាខាងមុខនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ YEAC បានឲ្យដឹងថា កម្មវិធីបណ្តុះបណ្តាលនេះ ផ្តួចផ្តើមឡើងដោយមានជំនួយស្មារតី និងផ្តល់ជាបច្ចេកទេសពីគណៈកម្មាធិការទី ៨របស់សមា គមYEAC ស្តីពីសហគ្រិននារីវ័យក្មេង ដើម្បីផ្តល់ជូនសហគ្រិនស្ត្រី សម្រាប់កសាង សមត្ថភាព ចំណេះដឹង និងជំនាញ អំពីភាពជាអ្នកដឹកនាំធុរកិច្ច និងវិធីសាស្ត្រក្នុងការគ្រប់គ្រងអាជីវកម្មដែលមានប្រសិទ្ធភាពខ្ពស់ ក្នុងគោលដៅធ្វើឲ្យអាជីវកម្មរបស់ពួកគេឈានទៅមុខ អភិវឌ្ឍន៍ខ្លួនឯង និងប្រកបអាជីវកម្មតាមបែបឌីជីថល។
សមាគមសហគ្រិនវ័យក្មេងកម្ពុជា ផ្តល់ជូនវគ្គបណ្តុះបណ្តាលជាស៊េរីដោយឥតគិតថ្លៃសម្រាប់សហគ្រិនស្ត្រីចំនួន ២៥រូប ដែលមានរយះពេល ៤ខែ រួមមានប្រធានបទដូចជា (១) ការគ្រប់ គ្រងធនធានមនុស្សប្រកបដោយប្រសិទ្ធភាពខ្ពស់ (២) អ្នកគ្រប់គ្រងប្រតិបត្តិការធុរកិច្ចស្តង់ដារ (៣) ការគ្រប់គ្រងហិរញ្ញវត្ថុស្តង់ដារសម្រាប់ម្ចាស់សហគ្រាស និង (៤) ការធ្វើទីផ្សារឌីជីថល។

គួរបញ្ជាក់ថា សមាគមសហគ្រិនវ័យក្មេងកម្ពុជា បេ្តជ្ញាចិត្តចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សហគ្រិនស្រ្តី តាមរយៈ ការលើកកម្ពស់សមភាពសមធម៌យេនឌ័រ និងជំរុញឲ្យមានការចូលរួមដោយស្មើរមុខ ក្នុងន័យជំរុញកាលានុវត្តភាពសេដ្ឋកិច្ចជាតិ៕ រក្សាសិទ្ធិដោយ៖CEN

×