Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកឧកញ៉ា លី ហួរ បើកដំណើរសាងសង់ លំនៅដ្ឋានគម្រោងទី១២ ក្នុងបរិបទកូវីដ១៩

ភ្នំពេញ ៖ បើទោះបីជាកំពុងស្ថិតក្នុងការប្រឈមនៃការឆ្លងរាលដាលជំងឺកូវីដ១៩ជាសកលយ៉ាងណាក៏ដោយ ក៏អ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ ឌីវឡុបម៉ិន នៃវិមានភ្នំពេញ បាន រៀប ចំពិធីបញ្ចុះបឋមសិលាបើកការដា្ឋនសាងសង់ បុរី វិមានភ្នំពេញ គម្រោងទី១២ ភ្នំពេញ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ ដើម្បីសាងសង់លំនៅដ្ឋានលក់ជូនប្រជាពលរដ្ឋកម្ពុជា។

អ្នកឧកញ៉ា លី ហួរ បានបង្ហាញពីសទ្ធិទិផលមួយចំនួន របស់ក្រុមហ៊ុន លី ហួរ ឌីវឡុបម៉ិន វិមានភ្នំពេញ ឯ.ក ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍សាងសង់អគារលំនៅឋាន បានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ២០១១ រហូតមកដល់បច្ចុប្បន្ន មានរយៈពេល ១០ឆ្នាំ និងបានសាងសង់នូវប្រភេទផ្ទះ និងអគារជាច្រើន សម្រាប់លក់ជូនប្រជាពល រដ្ឋគ្រប់កម្រិតជីវភាព ដែលអគារ និងផ្ទះទាំងនោះមានដូចជា៖ អគារពាណិជ្ជកម្ម ផ្ទះ ពាណិជ្ជកម្ម ភូមិគ្រឹះ ផ្ទះវីឡាទោល ផ្ទះវីឡាភ្លោះ ផ្ទះវីឡាកូនកាត់ ផ្ទះល្វែង និងផ្ទះកម្រិតមធ្យមផងដែរ។

បើតាមអ្នកឧកញ៉ា លី ហួរ បានឱ្យដឹងទៀតថា ចាប់តាំងពីឆ្នាំ២០១១ រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុន លី ហួរ ឌីវឡុបម៉ិន វិមាន ភ្នំពេញ ឯ.ក បង្កើតបានចំនួន១២ គម្រោងស្ថិតនៅទីតាំងផ្សេងៗគ្នា និងមានផែនការបង្កើតគម្រោងបន្តបន្ទាប់ ទៀតទៅថ្ងៃអនាគត។

អ្នកឧកញ៉ា បានគូសបញ្ជាក់ថា កត្តាដែលធ្វើឲ្យ ក្រុមហ៊ុន អាចបោះទុនវិយោគអភិវឌ្ឍន៍សាងសង់អគារលំនៅឋានបាន រហូតមកដល់បច្ចុប្បន្ននេះ គឺដោយសារតែក្រុមហ៊ុន បានយកចិត្តទុកដាក់ទៅលើគុណភាពសេវាកម្ម គុណភាព សំណង់ ទីតាំងអភិវឌ្ឍន៍ និងលក្ខខណ្ឌបង់ប្រាក់ងាយស្រួលស្របទៅតាមស្ថានភាពកម្រិតជីវភាពរបស់អតិថិជន និងទៅតាមប្រភេទម៉ូតផ្ទះ ហើយអ្វីដែលមិនអាចខ្វះបាន គឺប្រទេសមានសុខសន្តិភាព និងការគាំទ្រពីសំណាក់ អតិថិជនជាច្រើន។

សូមបញ្ជាក់ថា ក្រុមហ៊ុន លី ហួរ បានចូលរួម ចំណែកអភិវឌ្ឍន៍រាជធានីភ្នំពេញមួយផ្នែកដែរ ដោយកែប្រែតំបន់មួយចំនួន ដែលជាទីតាំងដីឡូត៍ទុកចោល មិនមានមនុស្សរស់នៅ ទៅជាតំបន់ដែលមានការសាងសង់លំនៅឋានសម្រាប់ប្រជាពលរដ្ឋទិញស្នាក់ នៅ និងប្រកបអាជីវកម្ម ធ្វើឲ្យតំបន់នោះក្លាយជាទីប្រជុំជន មានមនុស្សអូរអរ និងមានហេដ្ឋារចនាសម្ព័ន្ធស្អាត ជាក់ស្តែង ក្រុមហ៊ុនបានគូសប្លង់ឲ្យមានផ្លូវមួយខ្សែឆ្លងកាត់បុរីផ្នែកខាងមុខ ពីផ្លូវ៥៩៨ ទៅផ្លូវ ៣០ម៉ែត្រថ្មីដែល ទើបនឹងអភិវឌ្ឍន៍ ទាំងអស់នេះហើយជាកម្លាំងចលករមួយក្នុងការចូលរួមចំណែកអភិវឌ្ឍន៍រាជធានីភ្នំពេញ ក៏ ដូចជាសង្គមជាតិទាំងមូល ហើយនៅថ្ងៃនេះផងដែរ ខ្ញុំក៏សូមប្រកាសជាផ្លូវការក្នុងការបើកការដ្ឋានសម្ភោធ បុរី វិមានភ្នំពេញ គម្រោងទី១២ ចាប់ពីពេលនេះតទៅ៕
រក្សាសិទ្ធិដោយ៖CEN

×