ភ្នំពេញ៖ ប្រធានប្រតិបត្តិម៉ាកសញ្ញា Heineken បានអះអាងអំពីការនាំយក ការប្រគំតន្ត្រីបែបសម័យទំនើបអេឡិកត្រូនិច លក្ខណៈអន្តរជាតិ ជាលើកដំបូង នៅកម្ពុជា គឺ EDM CAMBODIA Afterlife: Asylum ដែលមានឌីជេល្បីៗខ្នាតអន្តរជាតិ និងឌីជេល្បីៗក្នុងស្រុកចូលរួមផងដែរ។ ការប្រគំតន្ត្រីប្រភេទនេះ ចង់ឲ្យយុវជនកម្ពុជា ទទួលស្គាល់នូវតន្ត្រីសម័យថ្មី ហើយចូលចិត្តនូវអ្វីដែលល្អៗ បង្កនូភាពសប្បាយរីករាយ ទទួលបានបទពិសោធន៍បែបលក្ខណៈអន្តរជាតិ ផ្តល់ភាពសប្បាយរីករាយ មិនអាចបំភ្លេចបានដោយឥតឈប់ ។
ស្រាបៀរ Heineken ដែលជាស្រាបៀរគុណភាពលំដាប់ថ្នាក់អន្តរជាតិដ៏ខ្ពស់បំផុតក្នុងពិភពលោក និងក្រុម EDM Cambodia នឹងរៀបចំព្រឹត្តិការណ៍រាំរែកដ៏រំភើបអស្ចារ្យ ហើយបានត្រឡប់មកវិញម្តងទៀតហើយជាមួយនឹងព្រឹត្តិការណ៍មួយទៀតដែលមានឈ្មោះថា “Afterlife: Asylum”។
“Afterlife: Asylum” គឺជាកម្មវិធីរាំរែកដ៏ធំបំផុតដែលមិនធ្លាប់មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះនឹងនាំមកជូនលោកអ្នកនូវបទពិសោធន៍រាំរែកដ៏វិសេសវិសាលជាមួយនឹងតន្ត្រីអេឡិកត្រូនិកសុទ្ធសាធប្រកបដោយគុណភាពខ្ពស់ និងផលិតកម្មលំដាប់ថ្នាក់ពិភពលោក ដែលមានឈ្មោះថា Three6 ព្រមទាំងការសម្តែងពិសេសដ៏អស្ចារ្យ។
ឆ្នាំនេះ កម្មវិធីនេះនឹងប្រព្រឹត្តធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា នៅថ្ងៃសៅរ៍ទី 28 ខែតុលា ចាប់ពីម៉ោង 4 ល្ងាចរហូតដល់ម៉ោង 11យប់។
ក្នុងសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី២៥តុលា នៅសណ្ឋាគារកាំបូឌីយ៉ាណា លោក Sana Oung Ty តំណាងក្រុម EDM Cambodia បានបង្ហើបឱ្យដឹងថា តារាល្បីប្រចាំកម្មវិធីនេះគឺជាឌីជេមកពីប្រទេសហូឡង់ ដែលមានឈ្មោះថា Debris ។ នៅក្នុងស្នាដៃ តន្ត្រីរបស់គាត់ Debris បានច្របាច់បញ្ចូលគ្នារវាងប្រភេទតន្ត្រី EDM ទឹកសំឡេង និងសំនៀងដើមមកពីចក្រភពអង់គ្លេស ដែលជារូបមន្តជោគជ័យជាច្រើនលើកជាច្រើនសារ។ មានបទចម្រៀងឌីជេ Mag ដែលជាឌីជេឆ្នើម Top 3 នៅក្នុងតារាងចំណាត់ថ្នាក់ប្រចាំក្រុម EDM ជាមួយក្រុម “Lucky Strike” លោក Debris បានធ្វើដំណើរជាច្រើនជុំវិញទ្វីបអាស៊ី ហើយនៅទីបំផុតលោកនឹងមកអញ្ជើញមករាជធានីភ្នំពេញ។ គាត់នឹងពាំនាំជូនលោកអ្នកនូវតន្ត្រីល្បីៗរបស់គាត់ផ្ទាល់ពីទីក្រុង Amsterdam នៅក្នុងកម្មវិធី Afterlife:Asylum។
នៅក្នុងការសម្តែងរួមគ្នាលើឆាកនិងមានឌីជេក្នុងតំបន់ Botcash មកពីប្រទេសថៃ ព្រមទាំងឌីជេល្បីៗជាច្រើនរូបប្រចាំព្រះរាជាណាចក្រកម្ពុជា និងការសម្តែងពិសេសៗពីក្រុមរាំ និងក្រុម Universo Robot Team of Pyrotechnics ដែលធ្វើការសម្តែងជាមួយនឹងបច្ចេកវិទ្យា LED ដ៏អស្ចារ្យដែលបានធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើល។ លោកបានបន្តថា ចំពោះតម្លៃសំបុត្រចំនួន១៥ដុល្លារ នឹងទទួលបានស្រាបៀរ Heineken ១ ដបដើម្បីស្វែងយល់បន្ថែមអំពីស្រាបៀរ Heineken នៅក្នុងប្រទេសកម្ពុជា សូមចូលទៅកាន់ទំព័រហ្វេសប៊ុកជាផ្លូវការ៖ www.facebook.com/heineken/#Heineken #OpenYourWorld ហើយមកដល់ថ្ងៃនេះមានការកក់សំបុត្រចំនួនជាង២៣០០នាក់ហើយ ។
ក្នុងឱកាសនោះដែរ លោក STEVEN A. WILLIMANN នាយកគ្រប់គ្រងទូទៅសណ្ឋគារកាំបូឌីយ៉ាណា បានថ្លែងថា សណ្ឋាគារកាំបូឌីយ៉ាណា ជាកន្លែងល្អបំផុតនៅក្នុងទីក្រុងភ្នំពេញ សម្រាប់រៀបចំដ៏ព្រឹត្តិការណ៍ពិសេសនេះ។ ទីធ្លាខាងក្រៅដែលបានកែលម្អជាថ្មីមានឆាកទំហំ ២២ ម៉ែត្រ និងជាទីកន្លែងសម្រាប់រៀបចំកម្មវិធីផ្សេងៗ យ៉ាងមានសុវត្ថិភាព ហើយអាចទទួលភ្ញៀវបានរាប់ពាន់នាក់។សណ្ឋាគារនេះ ក៏មានកន្លែងដើរកម្សាន្តដ៏ធំមួយ ដែលមានទីវាលដ៏ធំដែលអាចរៀបចំព្រឹត្តិការណ៍ធំៗដូចជាកម្មវិធីប្រគំតន្ត្រី កម្មវិធីតាំងពិព័រណ៍ ពិធីអាពាហ៍ពិពាហ៍ និងព្រឹត្តិការណ៍ពិសេសផ្សេងទៀតដែលលោកអ្នកចង់រៀបចំ។ ព្រឹត្តិការណ៍ពិសេសនេះ នឹងក្លាយជាបទពិសោធន៍ដ៏អស្ចារ្យមួយ ក្នុងការកម្សាន្តសប្បាយរីករាយជាមួយនឹងកម្មវិធីជប់លៀង និងតន្ត្រី។
លោក តាក់ សេងហុង ប្រធានប្រតិបត្តិម៉ាកសញ្ញា Heineken បានថ្លែងថា យើងដឹងហើយថា នៅប្រទេសកម្ពុជា ប្រជាជនកម្ពុជាពិតជាចូលចិត្តតន្ត្រី ហើយស្រាបៀហែនណឺគែនមានទំនាក់ទំនងជាមួយតន្ត្រី ជាពិសេសយុវវ័យ ដែលចូលចិត្តតន្ត្រីផ្នែកសម័យទំនើប ដែលប្រើដោយឧបករណ៍អេឡិកត្រូនិច ហើយការរីម៉ិចជាមួយនឹងកុំព្យូទ័រ បង្កើតជាបទថ្មីៗ ដែលធ្វើទស្សនិជននិងអ្នកស្តាប់ កម្សាន្តសប្បាយ ពេលទំហឹងតែម្តង ។ កម្មវិធីនេះមានបណ្តាឌីជេមកពីទ្វីបអឺរ៉ុប ដូចជាឌីជេ ឌឺប្រ៊ីស មកពីប្រទេសហូឡង់ ឌីជេ បក់ខេស មកពីប្រទេសថៃ និងឌីជេក្នុងស្រុក គឺឌីជេ ម៉ាយលី ឌីជេវីអេចវាយ និងឌីជេ អ៊ីនឌីហ្គោ ។ ជាមួយនឹងឌីជេល្បីៗ ទស្សនិកជននឹងសប្បាយពេញមួយរាត្រី ជាមួយនឹងមនុស្សយន្តមានភ្លើងនឹងធ្វើឲ្យទស្សនិកជនកាន់តែសប្បាយរីករាយមិនអាចបំភ្លេចបាន។
លោកបន្តថា ការប្រគំតន្ត្រីប្រភេទនេះកម្ពុជា គឺចង់ឲ្យយុវជនកម្ពុជា ទទួលស្គាល់នូវតន្ត្រីសម័យថ្មី ជាពិសេសយុវវ័យ គឺបានន័យថាមានតែតន្ត្រីតែប៉ុណ្ណោះទេ ដែលផ្សារភ្ជាប់ជាមួយយុវវ័យសម័យ ហើយចូលចិត្តនូវអ្វីដែលល្អៗ ហើយតន្ត្រីធ្វើឲ្យមានភាពសប្បាយរីករាយ រួបរួមគ្នាធ្វើឲ្យកាន់តែពិសេសពិសាលថែមទៀត និងធ្វើអតិថិជនទទួលបានបទពិសោធន៍បែបលក្ខណៈអន្តរជាតិផ្តល់ភាពសប្បាយរីករាយមិនអាចបំភ្លេចបានដោយឥតឈប់ ។
ទោះយ៉ាងក៏ដោយ ឌីជេ ម៉ាយលី ឌីជេ វីអេចវាយ និងឌីជេ អ៊ីនឌីហ្គោ បានថ្លែងប្រហាក់ប្រហែលគ្នាផងដែរថា ពួកគាត់បានត្រៀមខ្លួនរួចជាស្រេចហើយដើម្បីស្វាគមន៍ប្រិយមិត្តនិងទស្សនិជន ជាមួយនឹងបទភ្លេងសម័យថ្មីបែបទំនើប លក្ខណៈអន្តរជាតិដែលពុំធ្លាប់មាននិងជាលើកដំបូងនៅកម្ពុជា។ តន្ត្រីសម័យទំនើបបែបអេឡិកត្រូនិចនេះ មានតែក្នុងប្រទេសលោកខាងលិច អឺរ៉ុប អាស៊ីចំនួនធំ ប៉ុន្តែសម្រាប់ប្រទេសកម្ពុជាយើង គឺជាលើកដំបូងហើយ ហើយបើនៅប្រទេសគេ គឺការប្រគំម្តងៗមានទស្សនិកជនប្រមាណជាង១ម៉ឺននាក់ឯណោះ ចំណែកប្រទេសកម្ពុជា ដែលគ្រោងប្រារព្ធជាលើកដំបូងនេះ គ្រោងមានអ្នកចូលរួមប្រមាណ៣ពាន់នាក់ប៉ុណ្ណោះ។
លោក ផារិន ឈូដារង្សី នាយកគ្រប់គ្រងក្រុមហ៊ុន Slickbooth បានពន្យល់ពីព្រឹត្តិការណ៍ប្រគំតន្ត្រីនេះថា ពាក្យថា EDM មានន័យថា ជាចង្វាក់ភ្លេងមួយដែលឌីជេបង្កើតជាបទភ្លេង ឬក៏រីម៉ិច ហើយចាក់ឲ្យភ្លៀវដែលអញ្ជើញមកស្តាប់កម្សាន្ត និងរាំ ។ ចំណែកនៅស្រុកគេ បានធ្វើឡើងរហូតដល់ខ្ពង់ម៉ឺននាក់ ហើយខ្ញុំក៏មានមោទនភាពដែរ ដែលស្រុកខ្មែរយើងឥឡូវមានEDMដែរ និងបានលក់សំបុត្រចំនួនជាង២ពាន់នាក់ អីចឹងបានន័យថា ស្រុកខ្មែរ ក៏អាចរៀបចំព្រឹត្តិការណ៍ធំៗបានដែរ ហើយខ្ញុំសង្ឃឹមថានៅថ្ងៃអនាគតប្រទេសកម្ពុជានឹងទទួលស្គាល់ចង្វាក់ភ្លេងអេឡិកត្រូនិចនេះ ឲ្យបានទូលំទូលាយជាងពេលបច្ចុប្បន្ននេះ។ ដោយ៖កូឡាប