Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខការពារជាតិ ៖ ដំណើរការចាក់វ៉ាក់សាំង នៅតាមបណ្តារាជធានី ខេត្ត គឺដំណើរការល្អ

ភ្នំពេញ ៖ ដំណើរការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅតាមបណ្តារាជធានី ខេត្ត គឺបានដំណើរការល្អ និងមិនមានបញ្ហាអ្វីទេ ។ ប៉ុន្តែប្រការដែលគួរឲ្យចាប់អារម្មណ៍ គឺអ្នកដែលត្រូវមកទទួលការចាក់វ៉ាក់សាំង មានការសប្បាយរីករាយ។ នេះបើតាមការបញ្ជាក់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា នេះ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍បញ្ជាក់ថា “ដំណើរការចាក់វ៉ាក់សាំងរបស់យើង ទៅដោយរលូនមិនមានបញ្ហាអ្វីទេ ទោះជាកន្លែងខ្លះមានភ្លៀងតិចតួចបង្កការលំបាក និងខកខានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋខ្លះដែរ ក៏ប៉ុន្តែទោះយ៉ាងណាក៏ដោយទៅដោយរលូនអត់មានបញ្ហាអ្វីទេ”។

បើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី២៩ ខែមិថុនា បានឲ្យដឹងថា អ្នកដែលបានចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ទូទាំងប្រទេស គិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ មានចំនួនសរុប ៤.១០០.១០៤នាក់ ក្នុងនោះស្ត្រីមានចំនួន ២.០០០.២៥០នាក់។ ចំណែកអ្នកដែលគ្រូពេទ្យ មិនអនុញ្ញាតឲ្យចាក់វ៉ាក់សាំង បានដោយសារបញ្ហាសុខភាពមានចំនួន ៥៨,២២៨នាក់ ក្នុងនោះស្ត្រីមានចំនួន ២៩,៤៩៣នាក់៕ រក្សាសិទ្ធិដោយ: ចេស្តារ

×