Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយជាពីកូវីដ យាយ ណាង ស្រាប់តែលេចចេញអាការទៅជាបែបនេះ ធ្វើឲ្យកូនៗកំពុងព្រួយចិត្តឆ្ងល់ជាខ្លាំង

ភ្នំពេញ ៖ កាលពីពេលកន្លងមកទៅនេះ មហាជនប្រាកដណាស់ ជាមានក្តីរន្ធត់ជាខ្លាំងតែម្តង នៅពេលបានឃើញតារាសម្តែងជើងចាស់ លោកយាយ ណយ សំណាង ស្រាប់តែលេចឡើងនូវអាការឆ្លងជំងឺកូវីដ១៩ ពិបាកដកដង្ហើមខ្លាំង ខណៈកំពុងស្ថិតនៅលើឡានពេទ្យបញ្ជូនទៅសង្គ្រោះបន្ទាន់។

តែយ៉ាងណា ក្រោយសម្រាកព្យាបាលជំងឺកូវីដនេះ បានប្រហែលជាកន្លះខែ លោកយាយ ណយ សំណាង ក៏បានជាសះស្បើយគួរឲ្យត្រេកអរជំនួស និងបានវិលត្រឡប់ទៅផ្ទះវិញ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១។

ពិតណាស់ ក្រោយម្តាយរបស់ខ្លួនបានជាសះស្បើយពីជំងឺនេះ គេក៏បានឃើញកូនប្រុសរបស់លោកយាយ ណាង គឺតារាចម្រៀងលោក វណ្ណា ស័ក្ត ក៏តែងបង្ហាញពីស្ថានភាពសុខភាពម្តាយ ទៅដល់អ្នកគាំទ្រនៅលើបណ្តាញសង្គមជារឿយៗ ដោយបញ្ជាក់ថា សុខភាពរបស់ម្តាយយាយ ណាង គឺបានប្រសើរជាងមុនច្រើន ដោយគាត់អាចហូបបាន និងសម្រាកបានជាធម្មតា។

តែដោយឡែកថ្មីៗនេះ គេក៏ស្រាប់តែឃើញលោក វណ្ណា ស័ក្ត បានបង្ហោះសារមានការព្រួយបារម្ភ ចំពោះអាការសុខភាពម្តាយជាខ្លាំង ក្រោយលេចឡើងនូវអាការគួរឲ្យចម្លែក ដោយក្នុងនោះលោកបានរៀបរាប់ឲ្យដឹងថា៖ «ឃើញម៉ាក់ពិសាបានចឹង កូនសប្បាយចិត្តណាស់ តែឆ្ងល់ណាស់ ហេតុអ្វីក៏ម៉ាក់និយាយមិនច្បាស់ដូចមុនចឹង ខ្ញុំមិនយល់ថាមកពីអ្វីទៅ តែក៏ខ្ញុំសប្បាយចិត្តដែរ ដែលបានម៉ាក់មានព្រះជន្មឡើងវិញ ជាម្លប់ដល់កូនចៅ ដើម្បីឲ្យកូនចៅបានមើលថែម៉ាក់និងយាយវិញម្តង និយាយមែនណា..!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×