Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមមនុស្សវ័យក្មេងប្រឈមនឹងការឆ្លងកូវីដ-១៩លឿន រីឯមនុស្សចាស់ប្រឈមអាតា្រស្លាប់ខ្ពស់

ភ្នំពេញ ៖ ឆ្លើយនឹងសំណួរថា តើក្រុមមនុស្សវ័យណាខ្លះងាយរងគ្រោះនឹងវីរុសកូវីដ-១៩ បំប្លែងថ្មី Delta? ក្រុមគ្រូពេទ្យដែលស្រាវជ្រាវលើករណីនេះ បានបង្ហាញទិន្នន័យនៅក្នុងប្រទេសអង់គ្លេស ឱ្យដឹងថា វីរុសបម្លែងថ្មី Delta កំពុងរ៉ាប់រងរហូតដល់ទៅ ៩៥ភាគរយនៃករណីឆ្លង COVID-19 ថ្មីៗ នៅក្នុងប្រទេសអង់គ្លេស ក្នុងនោះក្រុមមនុស្សវ័យក្មេង, អ្នកមិនទាន់ចាក់ វ៉ាក់សាំង ឬអ្នកចាក់វ៉ាក់សាំងដូសទី១ គឺជាក្រុមមនុស្សស្ថិតនៅក្រោមហានិភ័យឆ្លងខ្ពស់ជាងគេ ស្របពេលដែលមនុស្សចាស់ នៅតែប្រឈមមុខនឹងអាតា្រស្លាប់ខ្ពស់មាន ជាប់ពាក់ព័ន្ធនឹងវីរុសបំប្លែងថ្មីនេះ។

ក្រុមគ្រូពេទ្យឲ្យដឹងទៀតថា បើតាមអាជ្ញាធរសុខាភិបាលអង់គ្លេស ការឆ្លង COVID-19 ចំនួន ៩២,០២៩ករណីត្រូវបានវិភាគនៅចន្លោះពីដើមខែកុម្ភៈ ដល់ពាក់កណ្ដាលខែមិថុនាកន្លងទៅនេះ បានបញ្ជាក់ថា ករណីឆ្លងទាំងនេះមានទាក់ទងនឹងវីរុសបំប្លែងថ្មីDelta៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

×