Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចប្រជុំ មេគង្គ-ឡានឆាង សម្រេចធ្វើការប្តេជ្ញាថែរក្សា មុខងារអេកូឡូស៊ីរបស់អាងទន្លេ

ភ្នំពេញ ៖ កិច្ចប្រជុំស្តីពី «ការអភិវឌ្ឍប្រកបដោយចីរភាព ក្រោមគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវរបស់ចិន មេគង្គ-ឡានឆាង ដែលត្រូវបានរៀបចំឡើង នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ នៅកម្ពុជា លោក វ៉ាន់ ផល ទីប្រឹក្សាជាន់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងពីការគាំទ្រយ៉ាងខ្លាំងក្នុងការគ្រប់គ្រងទន្លេរួមគ្នា ក្នុងអំឡុងពេលកន្លងមក ក្រោមមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដោយបង្ហាញថាប្រទេសកម្ពុជា រួមជាមួយប្រទេសឡាវ ថៃ និងវៀតណាម ដែលជាសមាជិកគណៈកម្មការទន្លេមេគង្គ បានធ្វើការប្តេជ្ញាចិត្ត ក្នុងការថែរក្សាមុខងារអេកូឡូស៊ីរបស់អាងទន្លេ ស្របតាមកិច្ចព្រមព្រៀងមេគង្គ ឆ្នាំ១៩៩៥ ស្តីពីកិច្ចសហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាពអាងទន្លមេគង្គ។

បណ្ដាប្រទេសនៅតាមទន្លេមេគង្គ បានទទួលស្គាល់ថា បរិស្ថានអាងទន្លេ គឺជាធនធានរួមគ្នា ហើយរាល់ការធ្វើសកម្មភាពនៅផ្នែកណាមួយ និងមានសក្តានុពលនោះ គឺពុំត្រូវធ្វើឱ្យប៉ះពាល់ទៅលើផ្នែកណាមួយនៃអាងទន្លេឡើយ៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

×