ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានជំរុញដល់មន្ត្រីនគរបាលទាំងអស់ថា ត្រូវបន្តពង្រឹងវិធានការរក្សាសន្តិសុខជាតិ ទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងឧបាយកលនានា ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

ខិតខំកាត់បន្ថយនូវបទល្មើសគ្រប់ប្រភេទ ទាំងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ការប្រឆាំងអំពើជួញដូរមនុស្ស បទល្មើសឧក្រិដ្ឋវិទ្យា ក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ល។ ជាពិសេស រាល់កិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសត្រូវប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារការឆ្លងរាតត្បាតជំងឺកូវីដ-១៩៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN







