ភ្នំពេញ ៖ បើមិនមានការប្រែប្រួលនោះទេ វេលាម៉ោងប្រមាណ ៨៖៣០នាទី ព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នឹងអញ្ជើញដឹកនាំកិច្ចប្រជុំពិសេសតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សា និងដោះស្រាយទៅលើបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា និងថ្លែងសារពិសេសទៅកាន់បងប្អូនប្រជាពលរដ្ឋជនរួមជាតិទៀតផង។

សូមបញ្ជាក់ថា ការរីករាលដាលនៃជំងឺកូវីដ-១៩នៅកម្ពុជា និងនៅលើពិភពលោក មិនទាន់មានការស្រុតស្រកនោះទេ ហើយប៉ុន្មានថ្ងៃចុងក្រោយនេះ អត្រាឆ្លងនិងអ្នកស្លាប់នៃជំងឺកូវីដ-១៩នេះ កំពុងស្ទុះឡើងក្នុងកម្រិតគួរឱ្យព្រួយបារម្ភ។ គិតត្រឹមព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបរហូតដល់ទៅជាង ៥ម៉ឺននាក់ , ព្យាបាលជាសះស្បើយជាង៤ម៉ឺននាក់ និងអ្នកស្លាប់ដោយសារជំងឺនេះកើនដល់ ៦០២នាក់៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN














