Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំហំជួញដូរភាគហ៊ុនសរុប មានការធ្លាក់ចុះនៅថ្ងៃពុធម្សិលមិញនេះ

ភ្នំពេញ ៖ ទំហំជួញដូរភាគហ៊ុនសរុបនៅថ្ងៃពុធម្សិលមិញនេះ បានថយចុះមកត្រឹម ១,១៤ ប៊ីលានរៀល។ ចំណែកឯថ្លៃភាគហ៊ុនវិញ ភាគហ៊ុនចំនួន ២ កើនឡើង ២ ទៀតធ្លាក់ចុះ ខណៈដែលភាគហ៊ុនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) ហ្ក្រេនធ្វីន (GTI) និង កំពង់ផែស្វយ័តក្រុងភ្នំពេញ ( PPAP) បានរក្សាថ្លៃថេរដដែល។

ភាគហ៊ុនទាំងពីរដែលមានកំណើននោះគឺតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ( PPSP) និងផេសថិក (PEPC) ដែលបានកើនឡើង ២០៛ និង ១០៛ ក្នុងមួយហ៊ុនរៀងគ្នា ដល់ ២.២០០៛ និង ៣.១៣០៛។

ភាគហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) និងអេស៊ីលីដា (ABC) បានធ្លាក់ចុះ ៦០៛ និង ១០០៛ មកបិទត្រឹមថ្លៃ ១៤.៩៤០៛ និង ១៣.០០០៛ ក្នុងមួយហ៊ុន។ សន្ទស្សន៍ ផ.ម.ក. បានបិទជាមួយនឹងការធ្លាក់ចុះ ០,៥៥% ទៀត មកត្រឹម ៥៥៤,២១ ពិន្ទុ៕
រក្សាសិទ្ធិដោយ៖CEN

×