Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងត្បូងធ្វើសមយុទ្ធនៅទីក្រុងសេអ៊ូល ដើម្បីត្រៀមវាយប្រហារ យន្តហោះគ្មានមនុស្សបើក

យន្ដហោះដ្រូនបាញ់សារធាតុគីមីក្រហម និងលឿងត្រូវបានបាញ់ទម្លាក់ចុះ ដោយកងកម្លាំងពិសេសកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារទី ២៩ មិថុនាកន្លងទៅ ខណៈដែលពួកគេបានធ្វើសមយុទ្ធមួយនៅទីក្រុងសេអ៊ូល ដើម្បីត្រៀមសម្រាប់ការវាយប្រហារណាមួយកើតឡើង ខណៈមានការកើនឡើងនៃចំនួនឧបករណ៍ ដែលបញ្ជាពីចម្ងាយហោះទៅកាន់ផ្ទៃមេឃលើទីក្រុងសេអ៊ូល។

សមយុទ្ធដែលមានរយៈពេល ៤៥ នាទីដែលបានធ្វើឡើងនៅឯមជ្ឈមណ្ឌលកីឡាសេអ៊ូលក្នុងស្រុកសុងប៉ា បានបង្ហាញនូវសេណារីយ៉ូវាយប្រហារចំនួន ៣ គឺយន្តហោះគ្មានមនុស្សបើក ចែកចាយគ្រឿងផ្ទុះ ឬសារធាតុគីមីហើយក៏ត្រូវបានចាប់ជាចំណាប់ខ្មាំងផងដែរ។

លោក ស៊ីនដុង អ៊ីល អគ្គនាយកទីភ្នាក់ងារប៉ូលីសក្រុងសេអ៊ូលបាននិយាយថា៖ «មានការវាយប្រហារភេរវកម្ម ដោយប្រើយន្តហោះដ្រូនកើតឡើងជាប្រចាំ (ជុំវិញពិភពលោក) ហើយយើងបានឃើញការលេចចេញនូវយន្តហោះគ្មានមនុស្សបើកដែលគ្មានការអនុញ្ញាតកើនឡើងជាលំដាប់នៅក្នុងទីក្រុងសេអ៊ូល» ។
«ដូច្នេះហើយយើងមានគម្រោងធ្វើសមយុទ្ធនេះព្រោះថា មានការគំរាមកំហែងកាន់តែខ្លាំងឡើង នៃភេរវកម្មប្រភេទថ្មីប្រឆាំងនឹងទីក្រុងសេអ៊ូល ដូចជាអំពើភេរវកម្មជាមួយនឹងគ្រឿងផ្ទុះឬសារធាតុគីមីដោយប្រើដ្រូន»៕

ប្រភព៖ រ៉យទ័រ
រក្សាសិទ្ធិដោយ៖CEN

×