Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងទ័ពអាល្លឺម៉ង់ បញ្ចប់ការដកទ័ព ចេញពីប្រទេសអាហ្វហ្គានីស្ថាន

យោធាអាល្លឺម៉ង់នៅល្ងាចថ្ងៃអង្គារកន្លងទៅ បានបញ្ចប់ការដកទ័ពរបស់ខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីមានរយៈពេលជិត២០ឆ្នាំមកហើយ ដោយបានបញ្ចប់បេសកកម្មយោធាដ៏ខ្លាំងក្លាបំផុត របស់ប្រទេសអាល្លឺម៉ង់ ចាប់តាំងពីសង្គ្រាមលោកលើកទី ២ ។

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោកស្រី Annegret Kramp-Karrenbauer បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖« កងទ័ពចុងក្រោយរបស់យើង បានចាកចេញពីអាហ្វហ្គានីស្ថាន នៅយប់នេះ( យប់ថ្ងៃអង្គារ) បន្ទាប់ពីអស់រយៈពេលជិត ២០ ឆ្នាំ ហើយកងទ័ពកំពុងធ្វើដំណើរទៅប្រទេសកំណើតវិញ»។
នេះ គឺជាការបញ្ចប់ផ្នែកប្រវត្តិសាស្ត្រ នៃបេសកកម្មដែលពឹងផ្អែកចម្បង និងបានសាកល្បង របស់កងទ័ពBundeswehr (អាល្លឺម៉ង់)។ ការដកទ័ពចេញនេះ ស្ថិតនៅក្នុងប្រទេសអាហ្គានីស្ថាន ដែលយោធាអាល្លីម៉ង់ បានប្រយុទ្ធនៅសមរភូមិជើងគោកលើកដំបូង ចាប់តាំងពីចប់សង្គ្រាមលោកលើកទី ២ ។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងណាតូ បានប្រកាសនៅពាក់កណ្តាលខែមេសាថា ពួកគេនឹងដកកងទ័ពបរទេសប្រមាណ ១ ម៉ឺននាក់ដែលនៅតែស្ថិតក្នុងប្រទេសអាហ្វហ្គានីស្ថាន ត្រឹមថ្ងៃទី ១១ ខែកញ្ញាខាងមុខ ដែលជាខួបលើកទី ២០ នៃការវាយប្រហារលើមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកក្នុងទីក្រុងញូវយ៉ក ដែលជាផ្នែកមួយជំរុញបេសកកម្មនេះ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសអាល្លឺម៉ង់ មានកងទ័ពច្រើនជាងគេលំដាប់ទី ២ បន្ទាប់ពីសហរដ្ឋអាមេរិក នៅអាហ្វហ្គានីស្ថានដោយមានទាហានប្រមាណ ១៥ម៉ឺននាក់ត្រូវបានដាក់ពង្រាយ ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ហើយភាគច្រើននៃកងទ័ពរបស់អាល្លឺម៉ង ត្រូវបម្រើក្នុងដំណើរទស្សនះកិច្ចច្រើនជាងមួយនៅក្នុងប្រទេស។

យ៉ាងណាមិញ ទាហានអាល្លឺម៉ង់ចំនួន ៥៩ នាក់បានស្លាប់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានផងដែរ ដោយក្នុងនោះមាន ៣៥ នាក់ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធឬជាលទ្ធផលនៃការវាយប្រហាររបស់ពួកសកម្មប្រយុទ្ធ ដែលធ្វើឱ្យបេសកកម្មយោធារបស់ប្រទេសអាឡឺម៉ង់ មានគ្រោះថ្នាក់ចាប់តាំងពីសង្គ្រាមលោកលើកទី ២មក៕
ប្រភព៖ CNA
រក្សាសិទ្ធិដោយ៖CEN

×