Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គភាពការពារកុមារ (CPU) ធ្វើការស៊ើបអង្កេតទៅលើករណីឃាតកម្មទៅលើកុមារអាយុ ០២ឆ្នាំនៅរាជធានីភ្នំពេញ

ភ្នំពេញ ៖ កាលពីថ្ងៃទី៣០ ខែមិថុនា វេលាម៉ោង០៣រសៀល អង្គភាពការពារកុមារ (CPU) បានទទួលដំណឹង អំពីការស្លាប់ ដោយមានការសង្ស័យ នៃកុមារអាយុ០២ឆ្នាំម្នាក់ នៅក្នុងសង្កាត់ស្ទឹងមានជ័យ២ រាជធានីភ្នំពេញ។

ក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) និងក្រុមការងារបច្ចេកទេស និងវិទ្យាសាស្រ្ត (FST) នៃអង្គភាពការពារកុមារ (CPU) រួមសហការជាមួយការិយាល័យបច្ចេកទេស និងវិទ្យាសាស្រ្ត និងការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការពិនិត្យនៅកន្លែងកើតហេតុភ្លៀមៗដែរ។

កន្លែងកើតហេតុត្រូវបានហ៊ុមព័ទ្ធ និងការស៊ើបអង្កេតក៏បានចាប់ផ្តើម។ ក្រុមការងារ HIT បានឃើញសាកសពកុមារីអាយុ ០២ឆ្នាំនេះនៅក្នុងបន្ទប់ជួលតូចមួយ។
ការពិនិត្យសាកសពបឋម បានបង្ហាញថា កុមាររងគ្រោះបានរងរបួសធ្ងន់ធ្ងរ ជាច្រើនកន្លែងនៅលើដងខ្លួន។ បុរសអាយុ២៩ឆ្នាំម្នាក់ ត្រូវជាឪពុកចុងរបស់សាកសព ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ២ ដើម្បីសួរនាំបន្ថែម។

អង្គភាពការពារកុមារ (CPU) ក្នុងកិច្ចសហប្រតិបត្តិការ ជាមួយនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត នៃក្រសួងមហាផ្ទៃ រួមជាមួយលោកវេជ្ជបណ្ឌិត នង សុវណ្ណរតន៍ បានរួមគ្នាធ្វើកោសល្យវិច័យ ទៅលើសាកសព ដើម្បីបញ្ជាក់អំពីទម្ងន់ នៃស្នាមរបួស ដែលមាននៅលើដងខ្លួន ហើយដែលរបួសទាំងនេះ បានបង្កមរណភាពទៅលើកុមាររងគ្រោះ។
បុរសអាយុ ២៩ឆ្នាំនេះ កំពុងតែផ្តល់ចម្លើយបន្ថែមដល់កម្លាំងសមត្ថកិច្ច៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×