Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តសណ្ដោងរ៉ឺម៉ក បើកបត់ស្ដាំខ្វះការប្រុងប្រយ័ត្ន កៀម៉ូតូដួលបណ្ដាលឱ្យប្ដីប្រពន្ធនិងកូនតូច រងរបួសធ្ងន់ស្រាល

ភ្នំពេញ ៖ រថយន្តសណ្ដោងរ៉ឺម៉កបើកបត់ស្ដាំខ្វះការប្រុងប្រយ័ត្ន កៀម៉ូតូបណ្ដាលឲ្យដួលហើយកិនជើងប្ដីប្រពន្ធ២នាក់ បួសធ្ងន់ និងកូនតូចម្នាក់ទៀត របួសស្រាល ត្រូវបានរថយន្តមន្ទីរពេទ្យឯកជនសួគ៌ា ដឹកយកទៅជួយសង្គ្រោះភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៨នឹង៣០ព្រឹក ថ្ងៃទី ០១ខែកក្កដាឆ្នាំ២០២១ ស្ថិតនៅចំណុចផ្លូវបំបែកជាបី ៣០ម៉ែត្រ ភូមិធម្មត្រៃយ៍ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តសណ្ដោងរ៉ឺម៉កមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយពណ៌ផ្កាឈូកពាក់ផ្លាកលេខភ្នំពេញ 3E- 1733 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ ៣០ម៉ែត្រ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចផ្លូវបំបែកជាបី បានបត់ស្ដាំខ្វះការប្រុងប្រយ័ត្ន កៀរម៉ូតូមួយគ្រឿង ម៉ាកវ៉េវពណ៌ក្រហមពាក់ផ្លាកលេខក្រចេះ 1A-3057 ជិះដោយបុរសប្ដីប្រពន្ធនិងកូនតូចម្នាក់ទៀត បណ្ដាលឲ្យដួលហើយកិនជើងប្ដីនិងប្រពន្ធ រងរបួសធ្ងន់ រីឯកូនរបួសស្រាល ត្រូវបានរថយន្តមន្ទីរពេទ្យឯកជនសួគ៌ា ដឹកយកទៅជួយសង្គ្រោះភ្លាមៗ ចំណែកអ្នកបើកបរចុះរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។

ក្រោយមកកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ជួយសម្រួលចរាចរណ៍ បញ្ជៀសការកកស្ទះសហការជាមួយ សមត្ថកិច្ចជំនាញ ផ្នែកការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការវាស់វែងយករថយន្តនិងម៉ូតូ ទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖មីដា

×