Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្តតាកែវ បានចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋចំនួន៣ស្រុកហើយ

តាកែវ ៖ គិតមកដល់ចុងខែមិថុនាឆ្នាំ២០២១នេះ ខេត្តតាកែវ បានទទួលវ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ ពីរាជរដ្ឋាភិបាលកម្ពុជា ជាង ៦០ម៉ឺនដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋ និងព្រះសង្ឃ កម្មករ កម្មការិនី នៅស្រុកចំនួន ៣ មានស្រុកបាទី ស្រុកសំរោង និងស្រុកត្រាំកក់ហើយ ដោយចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ចាប់តាំងពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២១ សម្រាប់ស្រុកសំរោង និងស្រុកបាទី ដោយឡែកស្រុកត្រាំកក់ ចាប់ផ្តើមចាក់កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ។

សូមបញ្ជាក់ផងដែរថា ខេត្តតាកែវ មានស្រុកក្រុងចំនួន ១០ ក្នុងនោះមាន៣ស្រុក ដែលប្រឈមនៅហានិភ័យខ្ពស់ និងមានប្រជាពលរដ្ឋឆ្លងជម្ងឺកូវីដជារាងរាល់ថ្ងៃ ឥឡូវនេះបានដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ព្រះសង្ឃ កម្មករ កម្មារិនី ជាបន្តបន្ទាប់ហើយ ដោយឡែកស្រុកសំរោង និងស្រុកត្រាំកក់ ជិតបញ្ចប់ការចាក់វ៉ាក់សាំងដូសទី១ហើយ នៅឡើងតែស្រុកត្រាំកក់ ទើបតែដំណើរការចាក់វ៉ាក់សាំង ។

ក្នុងដំណើរការ នៃការចុះត្រួតពិនិត្យការចាក់វ៉ាក់សាំង ការពារជម្ងឺកូវីដនេះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ នៅតែបន្តអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋរបស់យើង ចូលរួមគោរពទៅតាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាលឲ្យបានជាប់ជាប្រចាំ មួយវិញទៀតការចូលខ្លួនមកចាក់វ៉ាក់សាំងការពារ មិនមែនជាកន្លែងមក ប្រមូលផ្តុំជួបជុំគ្នា ដើម្បីចម្លងយកមេរោគកូវីដ ត្រឡប់ទៅផ្ទះវិញនោះទេ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋគ្រប់រូប ដែលអញ្ជើញចូលមកចាក់វ៉ាក់សាំង សូមមេត្តារក្សាគម្លាតឲ្យបានត្រឹមត្រូវ រួមជាមួយការពាក់ម៉ាស់ការពារ និងអនាម័យផងដែរ ។


ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តតាកែវ បានជំរុញទៅដល់អាជ្ញាធរស្រុក ធ្វើយ៉ាងណាចុះសហការឲ្យបានល្អ ជាមួយនិងមន្ទីរជំនាញ មន្ទីរសុខាភិបាល និងក្រុមគ្រូពេទ្យ រៀបចំដំណើរការចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនប្រជាពលរដ្ឋនេះ ឲ្យទទួលបានជោគជ័យ និងមានសុវត្ថិភាពខ្ពស់សម្រាប់បងប្អូនប្រជាពលរដ្ឋ ៕ រក្សាសិទ្ធិតាកែវ

×