Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋម្នាក់បង្ហាញទិដ្ឋភាពសត្វតោ និងសត្វព្រៃផ្សេងទៀត នៅសួនសត្វតាដា កំពុងរស់នៅយ៉ាងលំបាកក្នុងទ្រុងដ៏តូចចង្អៀតដូចអ្នកទោស

សួនសត្វតាដា ៖ នេះជាទិដ្ឋភាពមួយគួរឲ្យស្រអាណិតខ្លាំងណាស់ ខណៈបានឃើញសត្វតោឈ្មោល១ក្បាល នៅឯសួនសត្វតាដា (ខេត្តកំពត) កំពុងស្ថិតក្នុងស្ថានភាពទ្រុឌទ្រោម សុខភាពចុះខ្សោយ ហាក់ដូចជាវាកំពុងអស់សង្ឃឹមយ៉ាងខ្លាំង ខណៈរីឯសត្វព្រៃដទៃផ្សេងៗទៀត ក៏កំពុងជាប់នៅក្នុងទ្រុងតូចៗចង្អៀត ដោយមិនមែនលក្ខណៈធំទូលាយសម្រាប់បម្រើដល់ជីវិតធម្មជាតិរបស់ពួកវា បានរស់នៅមានសេរីភាពនោះឡើយ ។ នេះបើយោងតាមរូបភាពត្រូវបានបង្ហោះនៅលើគណនីហ្វេសប៊ុកឈ្មោះ Savra Norng។

ជាមួយស្ថានភាពដ៏គួរឲ្យអាណិតនេះ ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានបង្ហោះនូវរូបភាពបង្ហាញពីទិដ្ឋភាពសត្វព្រៃមួយចំនួនកំពុងរស់នៅក្នុងទ្រង់យ៉ាងលំបាកថា៖ «This lion and others animal are in very bad condition but no one speak out for them it’s at Kompot zoo ជ្រោះតាដា pls Help to share and helping them getting out from this hell»។ ដែលប្រែជាភាសាខ្មែរថា៖ «តោ និងសត្វដទែទៀត គឺកំពុងរស់នៅក្នុងស្ថានភាពដ៏លំបាកខ្លាំង ប៉ុន្តែគ្មាននរណាម្នាក់និយាយពីពួកវានោះទេ ពួកវាកំពុងរស់នៅសួនសត្វជ្រោះតាដា សូមជួយចែករំលែក និងជួយពួកវាឱ្យបានចេញពីឋាននរកនេះផង»។

ទាក់ទងនិងបញ្ហានេះ គេមិនទាន់ឃើញមានការបកស្រាយ ឬ ការបញ្ជាក់ពីអង្គការ ក្រសួងពាក់ព័ន្ធ និងអាជ្ញាធរប្រចាំតំបន់នៅឡើយទេ។ តែយ៉ាងណា តាមរយៈការចែករំលែកនូវព័ត៌មាននេះ គេសង្ឃឹមថា នឹងមានការដោះស្រាយដ៏សមប្រកបណាមួយ ចំពោះជីវិតសត្វព្រៃទាំងអស់នេះ។

ដោយឡែក ក្រឡេកមកមើលមតិមហាជនវិញ ក្រោយពីបានឃើញស្ថានភាពបែបនេះ ពួកគេពិតជាសម្តែងនូវក្តីអាណិតអាសូរដល់សត្វព្រៃទាំងនោះជាខ្លាំង។ ដោយក្នុងនោះ អ្នកដែលធ្លាប់ទៅលេងនៅទីកន្លែងនោះបាននិយាយថា «ករណីមួយនេះខ្ញុំឃើញផ្ទាល់ភ្នែក គឺអាណិតខ្លោចចិត្ត ស្គមរីងរៃដូចអ្នកកើតអេសដ៍អុីចឹង ចាំមើលមានអ្នកហៃអើដូចកូនតោរបស់ចិននោះអត់…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×