Friday, July 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងប្រុសអាយុ៧ឆ្នាំ បានស្លាប់គួរឲ្យអាសូរ បន្ទាប់ត្រូវគ្រូលើកបោកចំនួន ២៧ ដង ក្នុងថ្នាក់ហ្វឹកហាត់យូដូរ

ក្មេងប្រុសជនជាតិតៃវ៉ាន់ម្នាក់ អាយុ ៧ ឆ្នាំ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីទទួលរងនូវការប៉ះទង្គិចខួរក្បាលធ្ងន់ធ្ងរ ពីការត្រូវបានបោកទៅលើដីចំនួន ២៧ ដង ដោយគ្រូបង្វឹកយូដូររបស់គេ។

យោងតាម Oriental Daily ក្មេងប្រុសរងគ្រោះដែលមានឈ្មោះ Huang បានមានដង្ហើមចុងក្រោយនៅម៉ោង ៩ យប់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីបានសន្លប់អស់រយៈពេលប្រហែល ២ខែ។

ក្រសួងសុខាភិបាល និងសុខុមាលភាពហុងហ្វុងយាន នៅក្នុងទីក្រុងតៃឈុង (តៃវ៉ាន់) បាននិយាយថា សម្ពាធឈាម និងចង្វាក់បេះដូងរបស់ Huang បានធ្លាក់ចុះកាលពីពេលថ្មីៗនេះ។ ឪពុកម្តាយរបស់គេបន្ទាប់មកបានសម្រេចចិត្តយករូបគេចេញពីការគាំទ្រជីវិត ហើយ Hunag ក៏ត្រូវបានប្រកាសថាស្លាប់។

សមាជិកក្រុមប្រឹក្សាក្រុងតៃឈុង លោក Chen Qing-Long បានសម្តែងការកោតសរសើរដល់សាធារណជន ចំពោះការព្រួយបារម្ភរបស់ពួកគេ ក្នុងនាមជាម្តាយរបស់លោក Huang ដោយនិយាយថា បញ្ហានេះនឹងត្រូវផ្សព្វផ្សាយជាសាធារណៈ នៅពេលដែលរឿងរ៉ាវត្រូវបានដោះស្រាយ។

បន្ទាប់ពីការស៊ើបអង្កេតកាលពីថ្ងៃទី៤ ខែមិថុនា ការិយាល័យព្រះរាជអាជ្ញានៃស្រុកតៃឈុង បានរកឃើញថា គ្រូបង្វឹកដែលមានឈ្មោះថា Ho អាយុ ៦៨ ឆ្នាំ មានកំហុសក្នុងការបង្ករបួសស្នាមធ្ងន់ធ្ងរដល់កុមារ យោងទៅតាមច្បាប់ការពារសិទ្ធិកុមារនិងយុវជននិងច្បាប់ស្តីពីព្រហ្មទណ្ឌនៃសាធារណរដ្ឋចិន។

នៅថ្ងៃទី២១ ខែមេសា គ្រូបង្វឹក Huang បានស្នើឲ្យក្មេងប្រុសដែលវ័យធំជាង២នាក់ នៅក្នុងថ្នាក់យូដូរបស់គាត់ ប្រើប្រាស់ Huang សម្រាប់ការអនុវត្តការលើកបោករបស់ពួកគេ។ ក្នុងអំឡុងពេលនៃការលើកបោកនីមួយៗ Huang បានអង្វរពួកគេកុំធ្វើ ព្រោះជើង និងក្បាលរបស់គាត់ឈឺចាប់។ មួយសន្ទុះក្រោយមក គេនិយាយថា គ្រូបង្វឹករូបនេះបានឲ្យ Huang ក្រោកឈរឡើង ហើយប្រសិនបើរូបគេមិនធ្វើបែបនេះទេ គ្រូបង្វឹកនឹងអ្នកត្រូវចាប់បោកទៅនឹងដី។

បន្ទាប់មក គ្រូបង្វឹករូបនោះត្រូវបានចោទប្រកាន់ថា បានចាប់បោក Huang ទៅលើដីប្រហែល ៦ ទៅ ៧ ដង រហូតដល់រូបគេបាត់បង់ស្មារតីតែម្តង។ នៅពេលនោះ Huang ត្រូវបានដឹងថា ត្រូវគ្រូចាប់បោកទៅនឹងដីសរុបចំនួន ២៧ ដង។

Huang ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ -ទីកន្លែងដែលគ្រូពេទ្យបាននិយាយថា រូបគេមានជំងឺរងការប៉ះទង្គិចខួរក្បាលធ្ងន់ធ្ងរ។ បន្ទាប់ពីការវះកាត់រួច រូបគេក៏បានសន្លប់បាត់ស្មារតី ហើយត្រូវបានដាក់ឧបករណ៍ជំនួយទ្រទ្រង់ជីវិតរហូតដល់ថ្ងៃស្លាប់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×