កាលពីពេលកន្លងទៅនេះ យោងតាមគណនីហ្វេសប៊ុកស្រីស្អាតឈ្មោះ Gechmeng Voch បង្ហោះវីដេអូចងក្រងទុក និងរូបភាពជាច្រើនសន្លឹក បង្ហាញពីអនុស្សាវរីយ៍ជាមួយការលះបង់ដ៏កំសត់ ជាមួយប្តី ដែលកាលនោះនៅត្រឹមតែជាសង្សារនិងគ្នា ហើយក៏មិននឹកស្មានថាគេនោះជាមនុស្សកំពុងដេកនៅលើគ្រែ ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍សោះ និងចាប់តាំងពីពេលនោះមក ក៏កើតចេញនូវក្តីអាណិតដ៏ធំធេង ស្រឡាញ់ប្តូរផ្តាច់និងគ្នារហូតមានថ្ងៃនេះ។

ក្នុងនោះ ស្រីស្អាតខាងលើបានរៀបរាប់ពីប្រវត្តិស្នេហ៍របស់ខ្លួន ដោយបង្កប់នូវពាក្យពេចន៍ពោរពេញអត្ថន័យដ៏ជ្រាលជ្រៅថា៖ «ចាស់ៗតែងនិយាយថា៖ មើលប្រពន្ធអោយមើលពេលក្រ បើប្រពន្ធល្អ ទោះប្តីក្រយ៉ាងណាក៏មិនចោលប្តីដែរ! មើលប្តី អោយមើលពេលមាន បើប្តីល្អ ទោះមានរាប់លានក៏មិនបំពានបោះបង់ប្រពន្ធឡើយ!ត្រូវអត់បងប្អូន?
តែបញ្ចាក់ពេលមេីលហ្នឹង គ្មានទាន់ជាស្អីគ្នាទេ បានអ្នកមេីលថែស្អាត អាបុិកនេះដេកលេីគ្រែតែពីខែងេីបដេីរត្រុយ ម៉ាទោស ពេលភ្លាមៗមេីលសភាពឡាន Ford 2020 ឡេីងម៉ដ្ឋគ្មានអ្នកណាថាមនុស្សនៅរស់ទេ ទឹកដោះម្ដាយថ្លៃមែន ក្នុងគ្រោះមានលាភ ក្រឡាប់ឡានសាងស្នេហ៍ មិនដែលមានបំណងនិងគិតថាញ៉ែគ្នាទេ ស្គាល់គ្នា10ឆ្នាំជាងតាំងនៅរៀនវិទ្យាល័យ ចៃដន្យមកជួបគ្នាចំពេលឯងខូចចិត្ត គេជាអ្នកព្រឹក្សាព្រឹកល្ងាចធ្វើអោយសើចរហូត អត់តាំងចិត្តថាញ៉ែទេ តែចង់ដឹងរឿងឯងណាស់ខូចចិត្តរឿងអីដើរសួរ។

អ្នកស្គាល់គ្នាពីឯង ហើយគេឆាតមកថា ហេកាទ្រីតញុមដឹងរឿងយើងហើយមានអារម្មណ៍ថាអាណិត តែនិយាយមិនដែរផ្អែមដាក់គ្នាទេ ជួបខាំៗ គេលេងបែបបន្លំមែន ព្រឹកឡើងគេឆាតមកថាហេ បើបាកចិត្តនឹកគេពេកធ្វើសង្សាលេងៗហីរនាបបាក់យករនាបជួសហា ឯងនេះហេដែរ ធ្វើសង្សាលូវមែន លួងឯងមិនទាន់បាត់ខូចចិត្តផង អ្នកស្គាល់ឆាតមកប្រាប់ថាអាបុិកហ្នឹងក្រឡាប់ឡាន ភ័យតិចៗ ព្រោះគិតថាមនុស្សស្គាល់គ្នាថា ចាំបានដំណឹងចាំទៅមេីល ចៃដន្យម្ចាស់ខ្លួនគេដឹងខ្លួនមកតិចៗ គេអោយប្អូនគេឆាតមកហៅឯង ប្រាប់ថាគេចង់ជួបមុខឯងអោយមកពេទ្យលូវមក រាងចូលស៊ងគេតិចៗហេីយ តែទប់ព្រោះមានគេច្រេីនប្រាប់ថា អាបុិកហ្នឹងខូចកុំញ៉េញ៉ៃអី យ័តគេចពីក្រពេីចូលខ្លា ដោយសារតែអាណិតឃេីញថា ចង់ផ្ដល់កំលាំងចិត្តឆាប់ជាដឹងខ្លួនវិញ។

ពេលនោះក៏មានរឿងមួយកេីតឡេីង មានមនុស្សម្នាក់ទៅរករឿងដល់ពេទ្យ និងតាមបង្កបញ្ហា អារម្មណ៍ចាប់ផ្ដេីមគិត និងបែងចែកថារេីសមួយណា គេស្រីស្អាតហា ក៏អត់រេីសអ្នកណាទាំងអស់ ថានឹងនៅម្នាក់ឯង តែអាបុិកដេកលេីគ្រែហ្នឹងថា បេីគ្មានអ្នកយកធ្វេីប្រពន្ធ ចាំគេយក កុំទៅកន្លែងដែលគ្មានតម្លៃ ចាំគេអ្នកអោយតម្លៃគេអ្នកតបស្នងរកក្ដីសុខជូន ធ្វេីកុំភ័យទៅ ច្រេីនទៀតតែនិយាយប៉ុនហ្នឹងសិន កុំអោយអ្នកអានហត់»។
ពិតមែនហើយ ក្រោយស្តាប់សាច់រឿងនេះឡើងជក់ចិត្តខ្លាំងពេក ក៏ឃើញថា មានមនុស្សជាច្រើនពិតជាចង់ដឹងបន្តខ្លាំងណាស់ រហូតដល់ថ្នាក់និយាយថា៖ «ល្អណាស់ប្អូនស្រីដូចរឿងភាគថៃ ឯងអានឡេីងសប្បាយចិត្ត, សរសេរទៀតមកបងចាំស្តាប់ បងតាមដានដូចរឿងភាគ»។ រីឯអ្នកខ្លះទៀត ក៏សរសើរថា៖ «បើអ្នកខ្លះវិញ ប្រហែលរត់ចោលយើងហើយ ពេលឃើញយើងជួបបញ្ហាបែបនេះ ល្អណាស់ចែ សូមជូនពរមានសុភមង្គលរហូតណា»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
































