ភ្នំពេញ ៖ មហាជន និងក៏ដូចអ្នកគាំទ្រ នៅព្រឹកមិញនេះ ពិតជាមានការសោកស្តាយ និងស្រណោះជាខ្លាំង នៅពេលបានទទួលដំណឹងថា តារាកំប្លែងភេទទី៣ នាយ ពាង បានទទួលមរណៈភាពដោយសារជំងឺកូវីដ១៩ បន្ទាប់ពីក្រុមគ្រួសារបានប្រាប់សារព័ត៌មាន គាត់មានអាការចាប់ផ្តើមទុក្ខថប់ៗដង្ហើម កាលពីយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១។

នេះបើតាមផេកហ្វេសប៊ុក សិល្បៈករកម្ពុជា បានបញ្ជាក់ឲ្យដឹងថា គ្រួសារនាង ពាង ត្រូវបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ ទាំងមួយគ្រួសារតែម្តង។ ហើយក្នុងនោះ នាយ ពាង ជាសមាជិកគ្រួសារម្នាក់ ដែលមានជំងឺប្រចាំកាយ បូករួមនិងជំងឺកូវីដ១៩ ផងនោះ ទើបធ្វើឲ្យតារាភេទទី៣រូបនេះ បាត់បង់ជីវិតបែបនេះតែម្តងទៅ។
ទន្ទឹមនិងការបាត់បង់តារាកំប្លែងរូបនេះ ក្នុងនោះ គេក៏បានឃើញមហាជនជាច្រើន បានសម្តែងនូវការសោកស្តាយ ព្រោះថា នាយគឺជាជាតារាកំប្លែងពោរពេញទៅដោយសមត្ថភាព នៅក្នុងចំណោមក្រុមភេទទី៣របស់ខ្លួន ដែលតែងតែធ្វើឲ្យប្រិយមិត្តទស្សនិកជនបានសើចសប្បាយរហូត តែមិននឹកស្មានថានាយមានជំងឺប្រចាំកាយ និងជួបជំងឺដ៏កាចសាហាវ ផ្តាច់យកជីវិតត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








