Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា-វៀតណាម សន្យាបង្កើនទំហំពាណិជ្ជកម្ម ទ្វេភាគីឱ្យកាន់តែរីកចម្រើន

ភ្នំពេញ ៖ ក្នុងជំនួបជាមួយ លោក វូ គ័ងមីញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាចប់អាណត្តិ នារសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានថ្លែងថា លោកសូមវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងការរួមចំណែករបស់លោកឯកអគ្គរដ្ឋទូត វូ គ័ងមីញ លើការអភិវឌ្ឍន៍គ្រប់វិស័យជាមួយកម្ពុជា និងជួយបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ឈានដល់ការរីកចម្រើនជាបន្តបន្ទាប់។

លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានរំលឹកពីកិច្ចខិតខំប្រឹងប្រែងរបស់ឯកអគ្គរដ្ឋទូតចប់អាណត្តិ លោក វូ គ័ងមីញ ថា លោកឯកអគ្គរដ្ឋទូតវៀតណាមរូបនេះ បានសន្យាសម្រួលពាណិជ្ជកម្ម លំហូរទំនិញរវាងប្រទេសកម្ពុជា និងវៀតណាម ឱ្យកាន់តែរលូន ទោះបីជាក្នុងកាលៈទេសៈនៃវិបត្តិជំងឺកូវីដ-១៩ក៏ដោយ។ ក្នុងជំនួបសន្ទនាគ្នានេះទៀតសោត ភាគីកម្ពុជា-វៀតណាមបានប្តេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ ឱ្យកាន់តែឈានដល់កម្រិតដែលប្រទេសទាំងពីរចង់បាន៕ រក្សាសិទ្ធិដោយ៖ ពិសិដ្ឋ CEN

×