ភ្នំពេញ ៖ ក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពី «ការស្តារឡើងវិញវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩» នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ ដោយមានការចូលរួមពិភាក្សាពីវាគ្មិនជាតិ និងអន្តរជាតិមកពីស្ថាប័នរដ្ឋ ឯកជន តំណាងការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ និងភាគីពាក់ព័ន្ធជាច្រើននោះ លោក ថោង រដ្ឋសក្កិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងឲ្យដឹងថា ÷

- សិក្ខាសាលានេះ បានរំលេចពីផែនការស្តារវិស័យទេសចរណ៍ឡើងវិញ ក្នុងកម្រិតមហាអនុតំបន់មេគង្គ និងនៅកម្ពុជា និងបង្ហាញដល់ភាគីពាក់ព័ន្ធត្រៀមខ្លួនចាប់យកឱកាស ក្រោយវិបត្តិជំងឺកូវីដ-១៩។
-ផែនការទទួលកញ្ចប់ ទេសចរណ៍ចាក់វ៉ាកសំាងនៅអំឡុងត្រីមាសទី៤ ឆ្នាំ២០២១ ដែលក្រសួងទេសចរណ៍កំពុងរៀបចំ។ ការជំរុញការផ្សព្វផ្សាយទេសចរណ៍រួមគ្នា នៅក្នុងមហាអនុតំបន់មេគង្គ និងការជំរុញការអភិវឌ្ឍន៍សហគ្រិនភាពក្នុងវិស័យទេសចរណ៍ផងដែរ។
- ការអភិវឌ្ឍន៍បច្ចេកវិទ្យាទូទាត់រហ័ស និងងាយស្រួល និងការគ្រប់គ្រងការទស្សនាក្នុងវិស័យទេសចរណ៍ ដោយក្នុងនោះ វិស័យឯកជនជាភាគីសំខាន់ក្នុងការរៀបចំប្រព័ន្ធបច្ចេកវិទ្យាថ្មីៗ៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN














