Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រ្តីម្នាក់ពុលស្រា បានដឹកលើកង់បី យកទៅមន្ទីរពេទ្យ មិនទទួលក៏ស្លាប់នៅលើកង់បី

ភ្នំពេញ ÷ អាសូរណាស់ ស្រ្តីម្នាក់បានបាត់បង់ជីវិតនៅលើកង់បី បន្ទាប់ពីពុលស្រារួចក្រុមគ្រួសារ បានហៅកង់បីដឹកយកទៅមន្ទីរពេទ្យជាច្រើន តែខាងមន្ទីរពេទ្យមិនទទួល ក៏ស្លាប់អង្គុយនៅលើកង់បីតែម្តងទៅ រួចដឹកយកមកដាក់មុខវត្តចាក់អង្រែក្រោមដើម្បីសុំបូជា។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង១១និង ៤០ នាទីយប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ចំណុចមុខវត្តចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពមានឈ្មោះស្រ៊ីន ភេទស្រីអាយុ២០ឆ្នាំជាង មុខរបរនៅផ្ទះ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលជិត្តវត្តសន្សំកុសល ដែលស្ថិតនៅក្នុងខណ្ឌមានជ័យ។

ប្រភពព័ត៌មានពីម្ចាស់កង់បីសុំមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា ដំបូងដោយបងប្អូនជនរងគ្រោះ បានតេហៅគាត់ឲ្យដឹកនារីរងគ្រោះខាងលើ យកទៅមន្ទីរពេទ្យក្នុងសភាពទន់ដៃទន់ជើង សន្លប់បាត់មាត់បាត់កឈឹង អត់ដឹងខ្លួននោះទេ បន្ទប់មកគាត់ក៏បានដឹកចូលទៅមន្ទីរពេទ្យរុស្ស៊ី ដោយខាងមន្ទីរពេទ្យបានប្រាប់ថាពេទ្យពេញហើយ មិនទទួលទេ បន្ទាប់មកទៀតខាងមន្ទីរពេទ្យរុស្សុី បានដេញឲ្យដឹកទៅមន្ទីរពេទ្យកាល់ម៉ែត ខណៈពេលដឹកនារីរងគ្រោះដល់មន្ទីរពេទ្យកាល់ម៉ែត ស្រាប់តែនាងបានផុតដង្ហើមស្លាប់នៅលើកង់បីតែម្តងទៅ ហើយក្រុមគ្រួសារបានឲ្យម្ចាស់កង់បី យកមកវត្តចាក់អង្រែក្រោមដើម្បីសុំបូជានៅវត្ត។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បន្ទាប់មកក៏បានទំនាក់ទំនង ទៅក្រុមគ្រូពេទ្យក្រសួងសុខាភិបាល ឲ្យចុះមកពិនិត្យសំណាករកវិជ្ជមានកូវីដ១៩ បន្ទាប់ពីពិនិត្យរួចដោយបញ្ជាក់ពីក្រុមគ្រូពេទ្យ សពនារីខាងលើអវិជ្ជមាន រួចបានធ្វើកំណត់ហេតុប្រគល់ សពឲ្យទៅក្រុមគ្រួសារយកបូជា នៅវត្តចាក់អង្រែក្រោមតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖ សា មេត

×