ភ្នំពេញ ៖ សន្ទស្សន៍ ផ.ម.ក. បានបន្តធ្លាក់ចុះមកត្រឹម ៥៥២,៣៤ ពិន្ទុ នៅថ្ងៃព្រហ្បតិ៍នេះ ពោលគឺធ្លាក់ចុះ ០,៣៤% បន្ថែមទៀត។
ភាគហ៊ុនចំនួន ៤ បានធ្លាក់ចុះ ដោយភាគហ៊ុនកំពង់ផែក្រុងព្រះសីហនុ (PAS) បានថយចុះខ្ពស់ជាងគេ ចំនួន ១៦០៛ ក្នុងមួយហ៊ុន មកត្រឹម ១៤.៧៨០៛។ ភាគហ៊ុនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) ភាគហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) និងអេស៊ីលីដា (ABC) វិញ បានធ្លាក់ចុះមកត្រឹម ៧.១០០៛ ២.១៨០៛ និង ១២.៩៨០៛ រៀងគ្នា ដោយការថយចុះនេះមានចន្លោះពី ២០៛ ទៅ ៦០៛ ក្នុងមួយហ៊ុន។
ភាគហ៊ុន ផេសថិក (PEPC) បានកើនឡើង ១០៛ មកបិទត្រឹម ៣.១៤០៛ ខណៈដែល GTI និង PPAP បានរក្សាថ្លៃថេរដដែល។ ទំហំជួញដូរភាគហ៊ុនសរុបមានចំនួន ១,២៨ ប៊ីលានរៀល៕
រក្សាសិទ្ធិដោយ៖CEN