Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានទទួលជួប លោក Vu Quang Minh អគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាការងារ និងជម្រាបលា

ភ្នំពេញ ៖ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានទទួលជួបលោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាការងារ និងជម្រាបលា ក្នុងឱកាសដែលលោកឯកអគ្គរដ្ឋទូតវៀតណាម បានបញ្ចប់អណ្ណត្តិបេសកកម្មការទូតនៅកម្ពុជា។

ជាកិច្ចចាប់ផ្ដើម លោករដ្ឋមន្ត្រី បានអបអរសាទរចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានបំពេញបេសកកម្មប្រកបដោយជោគជ័យនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងការរួមចំណែករបស់ លោកឯកអគ្គរដ្ឋទូត លើការអភិវឌ្ឍន៍គ្រប់វិស័យ និងជួយបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ឈានដល់ការរីកចម្រើនជាបន្តបន្ទាប់។

លោករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូត បានអះអាងនូវកិច្ចសម្រួលពាណិជ្ជកម្ម លំហូរទំនិញរវាងប្រទេសកម្ពុជា និងវៀតណាម ឱ្យកាន់តែរលូន ទោះបីជាក្នុងកាលៈទេសៈនៃវិបត្តិជំងឺកូវីដ១៩ក៏ដោយ។

លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីវឌ្ឍនភាពនៃការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ និងទ្វេភាគី ដែលកម្ពុជាបានបញ្ចប់ការចរចា។ លើសពីនេះ ភាគីទាំងពីរប្តេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ ឱ្យកាន់តែឈានដល់កម្រិតដែលប្រទេសទាំងពីរចង់បាន។

ជាកិច្ចបញ្ចប់ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលវៀតណាមចំពោះការគាំទ្រ និងផ្តល់ជំនួយលើគ្រប់វិស័យដល់កម្ពុជា។ ជាមួយគ្នានោះ ឯកឧត្តម ក៏បានជូនពរឯកឧត្តមឯកអគ្គរដ្ឋទូត Vu Quang Minh ឱ្យបន្ដទទួលបានជោគជ័យថែមទៀតនៅក្នុងភារកិច្ចថ្មីរបស់ឯកឧត្តម៕រក្សាសិទ្ធិដោយ៖CEN

×