Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រោះខ្លាចឆ្លងអ្នកផ្ទះ ! ប្តីនិងប្រពន្ធមានផ្ទៃពោះ៧ខែ កើតកូវីដ១៩ បង្ខំចិត្តឃុំខ្លួនរង់ចាំគ្រែក្នុងរថយន្ត៤ថ្ងៃ ពេលក្រុមគ្រូពេទ្យចុះមកពិនិត្យ ស្រាប់តែ…

កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ស្ថានការណ៍នៃជំងឺកូវីដ១៩ នៅក្នុងប្រទេសថៃ ឃើញថាបានផ្ទុះឡើងយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឲ្យអ្នកដែលឆ្លងជំងឺនេះ ពិតជាមានការលំបាកវេទនាយ៉ាងខ្លាំង រហូតមានអ្នកត្រូវស្លាប់នៅនិងកន្លែង ព្រោះតែមន្ទីរពេទ្យផ្ទុកពេញទៅដោយអ្នកជំងឺ ពុំមានគ្រែគ្រប់គ្រាន់សម្រាប់ទទួលអ្នកជំងឺត្រូវការសង្គ្រោះបន្ទាន់។

ជាក់ស្តែង គ្រួសារមួយរស់នៅតំបន់ Huai Khwang ដោយប្តី និងប្រពន្ធមានផ្ទៃពោះ ៧ ខែ ដែលបានឆ្លងកូវីដ១៩ ព្រោះតែពុំមានគ្រែសម្រាប់ព្យាបាល ពួកគេត្រូវបង្ខំចិត្តឃុំខ្លួននៅក្នុងរថយន្តអស់រយៈពេល ៤ ថ្ងៃ ដោយសារតែខ្លាចឆ្លងកូវីដដល់គ្រួសារ។

នេះបើតាមផេកហ្វេសប៊ុកឈ្មោះ Yarn-Zendai បានបង្ហោះឃ្លីបវីដេអូដ៏គួររន្ធត់ចិត្ត បង្ហាញពីស្រ្តីម្នាក់មានផ្ទៃពោះ ៧ ខែ និងប្តីរបស់នាង ដែលបានឆ្លងកូវីដ១៩ ព្រោះតែខ្លាចឆ្លងដល់សមាជិកនៅក្នុងផ្ទះ ដូច្នេះ ពួកគេបានសម្រេចចិត្តរស់នៅដាច់ដោយឡែកក្នុងរថយន្ត Sedan អស់រយៈពេល ៤ ថ្ងៃ ដើម្បីរង់ចាំគ្រែទៅកាន់មន្ទីរពេទ្យព្យាបាល។

តែដោយឡែក អ្វីដែលគួរឲ្យភ្ញាក់ផ្អើល និងព្រួយបារម្ភកាន់តែខ្លាំងនោះ គឺក្រោយមានសេចក្តីរាយការណ៍អំពីករណីនេះ ក្រុមគ្រូពេទ្យជួរមុខ ក៏បានចុះមកពិនិត្យភ្លាមៗ ប៉ុន្តែ ពួកគេពុំបានរកឃើញរថយន្តប្តីប្រពន្ធនោះទេ និងសូម្បីតែទូរស័ព្ទខលចូលក៏ពុំមានការលើកនោះដែរ ដោយមិនដឹងថាប្តីប្រពន្ធនេះបានបើកឡានចេញទៅទីកន្លែងណានោះទេ។ តែបើតាមអ្នកភូមិបានប្រាប់ថា រថយន្ត Sedan នោះបានបើកចាកចេញនៅវេលាម៉ោងប្រហែល ៥ ល្ងាច៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×