Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការWWFរកឃើញកូនសត្វផ្សោតមួយក្បាលថ្មី នៅកាំពី

ភ្នំពេញ៖ អង្គការWWFបានបង្ហាញថា កូនសត្វផ្សោតទន្លេមេគង្គមួយក្បាលថ្មី ត្រូវបានក្រុមអ្នកស្រាវជ្រាវ នៃរដ្ឋបាលជលផលនិងអង្គការ WWF បានកត់ត្រាទុកកាលពីថ្ងៃទី២៨ ខែមិថុនា ពេលវាកំពុងហែលជាមួយសត្វផ្សោតធំមួយហ្វូង ដែលមានចំនួន៩ក្បាលផ្សេងទៀត នៅក្នុងទីជម្រកធម្មជាតិ នៃអន្លង់សត្វផ្សោតកាំពី ខេត្តក្រចេះ។

កូនផ្សោតថ្មីនេះ ជាកូនសត្វផ្សោតទី៥ សម្រាប់ឆ្នាំ២០២១ ហើយវាមានអាយុ ប្រមាណទើបតែ១សប្តាហ៍ប៉ុណ្ណោះ។ សូមជម្រាបជូនផងដែរថា សត្វផ្សោតថ្មីសរុបចំនួន៩ក្បាល ត្រូវបានគេកត់ត្រាក្នុងឆ្នាំ២០២០ ខណៈសត្វផ្សោតថ្មីសរុបចំនួន១៣ក្បាលត្រូវបានគេកត់ត្រាក្នុងឆ្នាំ២០១៩។

ជំរឿនសត្វផ្សោតទន្លេមេគង្គបានប៉ាន់ ប្រមាណថាចំនួនសត្វផ្សោតសរុបមានត្រឹម តែ៨៩ក្បាលប៉ុណ្ណោះកំពុងរស់នៅក្នុងទន្លេមេគង្គកម្ពុជា។ ស្ថានភាពនេះចាំបាច់ទាមទារនូវវិធានការរួមគ្នា ហើយខ្លាំងក្លាជាងមុនបន្ថែមទៀតដើម្បីការពារប្រភេទសត្វផ្សោតទឹកសាបដែលមានសារៈសំខាន់ជាសកលទាំងនេះ ឲ្យជៀសផុតពីការឈានទៅផុតពូជ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×