ភ្នំពេញ ៖ ជឿជាក់ថា ពុកម៉ែ បងប្អូនពូមីង ដែលចូលចិត្តល្ខោនបាក់សាក់ ជាពិសេសវង់ល្ខោនដ៏ល្បីឈ្មោះ ភី សុគន្ធី បានស្គាល់ច្បាស់ហើយ សិល្បការិនីសាច់សដូចសំឡីអ្នកនាង ផន សុផារី ដែលជាកូនស្រីសំណព្វចិត្តរបស់ថៅកែល្ខោន ភី សុគន្ធី ផ្ទាល់តែម្តង។ ហើយពិតណាស់ ក្រៅពីសម្តែងល្ខោន អ្នកនាង ផន សុផារី ក៏ជាអ្នកចម្រៀងឲ្យក្រុមតន្រ្តីសម័យ ភី សុគន្ធី ផងដែរ។

ដោយឡែក ងាកមកដឹងពីជីវិតគូវិញ អ្នកនាង សុផារី បានកសាងគ្រួសារជាមួយស្វាមី អស់រយៈពេលជាច្រើនឆ្នាំមកនេះ ដោយទទួលបានចំណងដៃអាពាហ៍ពិពាហ៍ កូនស្រីចំនួន២នាក់ ដោយកូនស្រីបងមានឈ្មោះ ប៊ែលឡា និងកូនស្រីពៅឈ្មោះ អ៊ែលលី។
តែទន្ទឹមនឹងជីវិតគ្រួសារ កំពុងរស់នៅប្រកបដោយសុភមង្គលនេះផងដែរ ស្រាប់តែថ្មីៗនេះ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ គេក៏បានឃើញអ្នកនាង ផន សុផារី បានទម្លាយចេញរូបចាស់ៗជាច្រើនសន្លឹក និងភ្ជាប់សារផ្តាំនូវពាក្យទាំងនេះទៅដល់អ្នកដទៃយ៉ាងចាក់ដោតថា៖ “ចាំទុក! ! ! ! ! ក្រុមគ្រួសារសំខាន់បំផុត សាកសង្កេតនៅពេលយេីងឈឺ ឬនៅពេលជិតស្លាប់ អ្នកណាតែងតែនៅក្បែរយើង …..? មិត្តភក្តិមកសួរសុខទុក្ខយ៉ាងយូរ ១-២ម៉ ប្រពន្ធ ម្ដាយឳពុក បងប្អូន នៅជាមួយយើងរហូត ។

នៅពេលរឹងមាំ នៅពេលមានផលប្រយោជន៍ អ្នកណាៗក៏ចូលមករកទាំងហ្វូង នៅពេលអស់ផលប្រយោជន៍ ជិតស្លាប់ ស្ទើរតែគ្មានសល់ម្នាក់ នៅសល់តែក្រុមគ្រួសារ ប៉ុណ្ណោះ : ឈប់ទុកក្រុមគ្រួសារចោល ឈប់ឃើញអ្នកដទៃល្អជាងក្រុមគ្រួសារ ឈប់និយាយសំដីគម្រោះដាក់ក្រុមគ្រួសារឲ្យខូចចិត្ត ពីព្រោះ…នៅពេលគ្មានសល់អ្វី ក៏មានតែក្រុមគ្រួសារ នេះហើយ នៅជាមួយ និងមើលថែទាំយើងល្អបំផុត។ ( រូបចាស់ )”៕ រក្សាសិទ្ធិដោយ៖ លឹម ហុង















