Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចនាយករដ្ឋមន្ដ្រី បញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ បន្ទាប់ពីធ្វើតេស្តលើកចុងក្រោយ លទ្ធផលអវិជ្ជមាន

spot_img

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ បន្ទាប់ពីធ្វើតេស្តជាលើកចុងក្រោយ លទ្ធផលអវិជ្ជមានជំងឺកូវីដ១៩។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើផេកហ្វេសប៊ុកថា “ថ្ងៃនេះក្រុមគ្រូពេទ្យបានមកយកសំណាកខ្ញុំ ទៅធ្វើតេស្តជាលើកចុងក្រោយ បន្ទាប់ពីការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ លទ្ធផលពីមន្ទីរពិសោធន៍ បានបញ្ជាក់ថា ខ្ញុំអវិជ្ជមានពីកូវីដ-១៩ ដែលខ្ញុំត្រូវបញ្ចប់ការធ្វើចត្តាឡីស័កត្រឹមល្ងាចថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ។ ក្នុងចំណោមមេដឹកនាំអាស៊ាន ប្រហែលមានតែខ្ញុំម្នាក់ទេ ដែលធ្វើចត្តាឡីស័កច្រើនជាងគេរហូតដល់ទៅ៣ដង ក្នុងរយៈពេល៨ខែ។ ខ្ញុំសង្ឃឹមថា នឹងពុំមានលើកទី៤ទៀតទេ”។

ប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់បន្ថែមថា “ដើម្បីធានាថាពុំមានលើកទី៤ មនុស្សដែលត្រូវជួបខ្ញុំ ត្រូវបានធ្វើតេស្តជាមុន យ៉ាងហោចណាស់ គឺការធ្វើតេស្តរហ័ស និងកាន់តែធានាសម្រាប់ទាំងអស់ គឺការមិនជួបគ្នាដោយផ្ទាល់ និងជំនួសដោយការជួបគ្នាតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិញ”។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ បានប្រកាសសម្រេចលុបចោលកម្មវិធីជួបជុំទាំងអស់ ដែលបានគ្រោងទុក ដោយសារតែសម្តេច បានជាប់ពាក់ព័ន្ធដោយប្រយោលជាមួយអ្នកជំងឺកូវីដ១៩ គ្រូពេទ្យតម្រូវឲ្យធ្វើតេស្ត និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃជាចាំបាច់៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×