Monday, May 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនឪពុកចុង ពាក់ព័ន្ធនឹងករណីសង្ស័យ អំពើឃាតកម្ម ប្រើទារុណសម្លាប់កូនស្រី អាយុ២ឆ្នាំ ទៅតុលាការចាត់ការតាមច្បាប់

ភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌមានជ័យ បានបញ្ជូនខ្លួនឪពុកចុងឈ្មោះ សុខ រដ្ឋា អាយុ ២៩ឆ្នាំ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ធ្វើឡើងនៅរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។

គួររំលឹកថា សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យ នៅចំណុចក្នុងផ្ទះជួលផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០២១ វេលាម៉ោង១៣ម៉១៥នាទី ។

តាមសមត្ថកិច្ចដំបូងជនសង្ស័យ និយាយប្រាប់សមត្ថកិច្ចថា ខ្លួនគេខឹងនឹងជនរងគ្រោះ ហើយបានវាយខ្លួនប្រាណ និងយកជង្គង់អុកលើដើមទ្រូង បណ្ដាលឲ្យរបួសធ្ងន់ធ្ងរ ពេលដែលជនរងគ្រោះ នៅជាមួយខ្លួនតែពីរនាក់។ ហើយក៏បាននាំជនរងគ្រោះ ទៅឲ្យជីតារបស់ជនរងគ្រោះឈ្មោះ ម៉ី ថុល អាយុ៦៦ឆ្នាំ ដោយភូតកុហកថា រូបគេរអិលជើងដួលក្នុងបន្ទប់ទឹក សង្កត់លើជនរងគ្រោះបណ្ដាលឲ្យស្លាប់ ។

បន្ទាប់មកស្រ្តីឈ្មោះ ផុន សុខហាក់ អាយុ ២៧ ឆ្នាំ ត្រូវជាម្ដាយបង្កើតរបស់ជនរងគ្រោះឈ្មោះ នន ស្រីនិច ពាយុ២ឆ្នាំ(ស្លាប់) បានទៅដាក់ពាក្យបណ្ដឹង នៅទីស្នាក់ការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ ឲ្យសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ ចាត់ការតាមផ្លូវច្បាប់។

នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះពិនិត្យលើសាកសពជនរងគ្រោះ ឃើញមានស្នាមជាំខ្លួនប្រាណជាច្រើនកន្លែង មិនអាចរអិលជើងដួលសង្កត់ លើដូចការអះអាងរបស់ជនសង្ស័យនោះទេ។

តាមមាត្រា២០៥ (បទ.ឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅឬអំពើរំលោភសេពសន្ថវៈ ) នៃក្រមព្រហ្មទណ្ឌ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។ ប្រសិនតុលាការ រកឃើញកំហុសដូចចែងក្នុងបញ្ញត្តិនេះមែន។

ពេលនេះ ជនសង្ស័យកំពុងស្ថិតនៅ ក្នុងចំណាត់ការរបស់ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សាកសួរ ដើម្បីចោទប្រកាន់នឹងចាត់ការតាមច្បាប់៕ រក្សាសិទ្ធិដោយ៖ CEN

×