ភ្នំពេញ ៖ ថ្មីៗនេះ មហាជនពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងតែម្តង ខណៈនៅសុខៗ ពិធីករលោក សុខ រ៉ាស៊ី និងលោក អុិន សុភិន អ្នកគ្រប់គ្រងកម្មវិធី Miss Grand Cambodia ស្រាប់បានកើតមានរឿងប្រែល្អក់កករនឹងគ្នា គឺបន្ទាប់ពីលោក រ៉ាស៊ី បានបង្ហោះសារ ដោយភ្ជាប់រូប Screenshot ជាក់ស្តែង ទាក់ទងលោក អុិន សុភិន មិនព្រមលើកទូរស័ព្ទសោះ ខណៈលោកបានព្យាយាម Call ទៅជាច្រើនលើក។

នេះបើយោងតាមគណនីហ្វេសប៊ុកលោក សុខ រ៉ាស៊ី (Mc Rasy Sok) បានបង្ហោះរូបភាពឆាតទៅមិនឆ្លើយ និងភ្ជាប់សារយ៉ាងដូច្នេះថា «តេទៅមិនលើកសោះ មួយថ្ងៃពេញទៅហើយ ប្រហែលម្ជាស់ Acount រវល់ហើយ ជួយ Share ឲ្យគាត់បានឃើញផង!»។
ជុំវិញសារបង្ហោះឡើងដ៏គួរឲ្យភ្ញាក់ផ្អើលនេះ មហាជនសង្ស័យប្រហែលទាក់ទងការជំពាក់លុយកាក់គ្នាហើយមើលទៅ ខណៈនៅក្នុងរូបឆាតលោក រ៉ាស៊ី បាននិយាយបែបនេះទៅកាន់លោក អុិន សុភិន ថា «លុយមិនអាចទិញកិត្តិយសមកវិញបានទេបង» និងបន្ទាប់មក លោក រ៉ាស៊ី ក៏បានឆាតទៅទៀតថា «បងតេមិនលើកទៀតហើយ»។

តែទោះយ៉ាងណា នេះគ្រាន់តែជាការយល់ឃើញរបស់មហាជនប៉ុណ្ណោះ ហើយរវាងអ្នកទាំងពីរមានរឿងរ៉ាវអ្វីជាមួយគ្នា ឬក៏ជាការលេងសើចយ៉ាងណា ក៏យើងមិនបានដឹងច្បាស់ដែរ ព្រោះថាបើតាមសង្កេតមើលក្នុងខមិន លោក សុខ រ៉ាស៊ី ហាក់មិនសម្តែងការខឹងសម្បារ ប្រាប់ពីមូលហេតុអ្វីសោះ ដោយគិតតែពីឆ្លើយតបខមិនទៅកាន់អ្នកសួរនាំ ជាមួយរូបសើចប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



