Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជន​មិន​ស្គាល់​មុខ​បាន​ផ្លោង​គ្រាប់​ចូល​ស្នាក់ការ​កងកម្លាំង​រក្សា​សន្តិភាព​របស់​កម្ពុជា នៅ​ប្រទេស​ម៉ាលី​

spot_img

ភ្នំពេញ ​៖ នៅវេលា​ម៉ោង​៦ និង​៥៥​នាទី​ព្រឹក ម៉ោង​នៅ​ម៉ាលី ដែល​ត្រូវ​នឹង​ម៉ោង​១ និង​៥៥​នាទី​រសៀល ម៉ោង​នៅ​កម្ពុជា ថ្ងៃ​ព្រហស្បតិ៍​ទី​២២ ខែ​មីនា ឆ្នាំ​២០១៨​នេះ មាន​ករណី​បំផ្លោង​គ្រាប់​ចំនួន​៣​គ្រាប់ ត្រូវចំ​ស្នាក់​ការ​របស់​កងកម្លាំង​រក្សា​សន្តិភាព​របស់​កម្ពុជា ២​ខ្នង នៅ​តំបន់ Kidal ប្រទេស​ម៉ាលី បណ្តាលឲ្យ​មាន​ការខូច​ខាត​ទ្រព្យសម្បត្តិ​មួយចំនួន​ផង​ដែរ​។ នេះ​បើ​យោង​តាមផេក​ហ្វេស​ប៊ុក​ផ្លូវការ របស់​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ នាយ​ឧត្តមសេនីយ៍ ឈុំ សុជាតិ ។​

​ក្នុងផេក​ហ្វេស​ប៊ុក​ផ្លូវការ របស់​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​បានឲ្យ​ដឹង​មុននេះ​បាន​បញ្ជាក់ថា ករណីនេះ មិន​បាន​បង្ក​ឲ្យ​កងកម្លាំង​វិស្វកម្ម​ព្រលាន​យន្តហោះ​លេខ​១៨៩ របស់​កម្ពុជា​ដែល​កំពុង​បំពេញ​ការងារ​នៅ​តំបន់​នោះ រងរបួស​នោះ​ទេ​។ រហូតដល់​ពេល​នេះ ស្ថានការណ៍​នៅ​កន្លែងកើតហេតុ មាន​ភាពប្រក្រតី​ឡើងវិញ​ហើយ​។ ជាមួយគ្នានេះ កម្លាំង​យើង​កំពុង​ស្រាវជ្រាវ​កំណត់​អត្តសញ្ញាណ នៃ​ការវាយប្រហារ​ខាង​លើ​ផង​ដែរ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​​

spot_img
×