Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន “​ស៊ី​-​សង​” ក្រោយ​ការប្រកាស​អនុវត្ត​តម្លើង​ពន្ធ​របស់​អាមេរិក​

​ជា​ការឆ្លើយតប​នឹង​ទង្វើ​ដែល​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ បាន​អនុវត្ត​ទៅលើ​ផលិតផល​នាំចូល​ពី​ប្រទេស​ចិន ថ្មីៗ​នេះ​ចិន​បាន​ព្រមាន​អាមេរិក ហើយ​អះអាងថា ៖ ពុំ​ខ្លាច​មាន​សង្គ្រាម​ពាណិជ្ជកម្ម​មួយ​នេះ​ទេ​!​។​

​មុន​ពេល​ដាក់​ពាក្យបណ្តឹង​ទៅកាន់ WTO ប្រធានា​ដ​ធិបតី​អាមេរិ​កឲ្យដោះស្រាយ​ជំ​ម្លោះ​តាមរយៈ​ការចរចា​។​

​ចិន​បាន​ប្រកាស​ជា​សាធារណៈ​នូវ​បញ្ជីរាយនាម​ផលិតផល អាច​ប្រឈម​មុខ​នឹង​អត្រាពន្ធ​ឡើងដល់ ២៥% ដែល​រួមមាន ផ្លែឈើ​ស្រស់ សាច់ជ្រូក ឬ​ស្រា​ទំពាំងបាយជូរ​ពី​អាមេរិក​។ តម្លៃ​នាំចូល​នៃ​ទំនិញ​ទាំងនេះ មាន​ប្រមាណ ៣០០០​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​។​

​ក្រសួង​ពាណិជ្ជកម្ម​ចិន​ឲ្យដឹងថា ៖ “​ចិន​ពុំ​ចង់​ចូលរួម​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​មួយ​ណា​នោះទេ ប៉ុន្តែ​ក៏​ពុំ​ខ្លាច​ក្នុងការ​ធ្វើ​សង្គ្រាម​យ៉ាង​ពេញលេញ​មួយ​ដែរ​”​។​

​តាម​ក្រសួង​នេះ ឲ្យដឹងថា មាន​មុខ​ទំនិញ​ប្រមាណ ១២០​មុខ ដែល​នាំ​ចេញ​ពី​អាមេរិក ក្នុងតម្លៃ​ប្រមាណ ១.០០០​លាន​ដុល្លារ អាច​ត្រូវ​រង​អត្រាពន្ធ ១៥% ប្រសិនបើ​អាមេរិក ពុំ​អាច​មាន​ការព្រមព្រៀង​ដោះស្រាយ​បញ្ហា​ជម្លោះ​ពាណិជ្ជកម្ម​ក្នុង​អំឡុង​ពេល​មួយ​ជា​កំណត់​។​

​ទន្ទឹម​នោះ អត្រាពន្ធ ២៥% តាម​គម្រោង នឹង​ត្រូវ​បាន​ចិន​អន​វត្ត​លើ​មុខទំនិញ ៨ ដែល​មាន​តម្លៃ​នាំ​ចេញ​ពី​អាមេរិក​ប្រមាណ ២.០០០​លាន​ដុល្លារ បន្ទាប់​ពី​ក្រុង​ប៉េកាំង​ពិនិត្យ​វាយតម្លៃ​លើ​វិធានការ​ដោះស្រាយ​បញ្ហា​របស់​អាមេរិក​។​

​តាម​ក្រុង​ប៉េកាំង​ទង្វើ​នេះ​គឺ​សំដៅ​ឆ្លើយតប​ចំពោះ​ការបង្កើត​របាំង​ពន្ធ​ដែល​អាមេរិក​អនុវត្ត​ចំពោះ​ផលិតផល អាយុ​មី​ញ៉ូម ដែក​ថែប ចិន​នាំ​ចូល​ទៅ​កាន់​ប្រទេស​អាមេរិក​។ មុន​នោះ ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ បាន​ចុះហត្ថលេខា​លើ​ក្រិត​ជា​ផ្លូវការ​ដើម្បី​អនុវត្ត​អត្រាពន្ធ ២៥% ចំពោះ​ដែកថែប និង ១០%​ចំពោះ​អាលុយមីញ៉ូម ដែល​នាំចូល​ប្រទេស​អាមេរិក ។ ខណៈពេល​នោះ​នៅ​ថ្ងៃទី ២៣ មីនា ម្សិលមិញ​នេះ រដ្ឋការ​ត្រាំ ក៏​បាន​ប្រកាស​លើកលែង​ពន្ធ​ជា​បណ្តោះអាសន្ន​ដល់​ប្រទេស​ដែល​ត្រូវបាន​អាមេរិក​ចាត់ទុក​ជា​សម្ព័ន្ធ​មិត្ត​រួមមាន សហគម​អឺរ៉ុប (EU) កូរ៉េខាងត្បូង ប្រេ​ស៊ីល ម៉ិចស៊ីកូ និង​កាណាដា ។​

​តាមរយ​ទ័រ ការកែទម្រង់​នេះ​ត្រូវបាន​ចាត់ទុក​ថា កំពុង​ផ្តោតលើ​ផលិតផល​អាលុយមីញ៉ូម ដែក​ថែប របស់​ចិន​។​

​ទង្វើ​ឆ្លើយតប​របស់​ចិន គឺជា​ការព្រមាន​ខ្លាំង​មួយ​ចំពោះ​អាមេរិក ហើយ​ហាក់ដូចជា ខឿន​សេដ្ឋកិច្ច​ធំ​បំផុត​ពិភពលោក​ទាំងពីរ​នេះ កំពុង​ត្រៀម​បម្រុង​សម្រាប់​សង្គ្រាម​ពាណិជ្ជកម្ម​មួយ​។ ក្រុង​ប៉េកាំង ក៏​បានឲ្យដឹងថា ប្រទេស​នេះ​នឹង​ប្តឹង​ប្រទេស​អាមេរិក​ទៅ​កាន់​អង្គការ​ពិភពលោក (WTO) ប៉ុន្តែ​ចំពោះ​មុខ​គេ​អំពាវនាវ​ឲ្យមាន​ដំណោះស្រាយ​ជម្លោះ​តាមរយៈ​កិច្ចចរចា​ជាមុនសិន​៕ សូ​យ​ន​

×