Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន បាន​ប្តេជ្ញា​បន្ត​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា​

spot_img

ភ្នំពេញ ​៖ ទីប្រឹក្សា​នាយក​រដ្ឋមន្ត្រី​ជប៉ុន បាន​ប្តេជ្ញា​បន្ត​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា ជួយ​ក្នុង​ការតភ្ជាប់​នៅក្នុង​តំបន់ ដូចជា​ការកសាង​ផ្លូវ​ដែល​មាន​គុណភាព និង​ជួយ​ដល់​កំពង់ផែ​ក្រុងព្រះសីហនុ ដើម្បី​ឲ្យ​កម្ពុជា​មាន​ការរីកចម្រើន​ថែម​ទៀត​។​

​នៅ​វិមាន​សន្តិភាព រសៀល​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា ណាចក្រ​កម្ពុជា បាន​ជួបពិភាក្សា​ការងារ ជាមួយ​លោក ខេន​ថា​រ៉ូ សូ​ណូរី​ឡា (Kentaro Sonorila) សមាជិកសភា និង​ជា​ទីប្រឹក្សា​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក ស៊ីន​ហ្សូ អាបេ (Shinzo Abe)​។​

​លោក Kentaro Sonorila បាន​សម្តែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដែល​បាន​សម្តេច​តេជោ ទទួល​ស្វាគមន៍ ក្នុងឱកាស​ដែល កម្ពុជា​-​ជប៉ុន ប្រារព្ធ​ខួប​៦៥​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ ហើយ​លោក បានបញ្ជាក់​ថា នេះ​គឺជា​ឱកាស​ដែល​ប្រទេស​ទាំង​ពីរ ពង្រឹង​និង​ពង្រីក​ថែមទៀត នូវ​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​។​

​លោក Kentaro Sonorila បាន​អញ្ជើញ​មក​កាន់​កម្ពុជា​នា​ព្រឹក​មិញ​នេះ ហើយ​បាន​ចូលរួម​ក្នុង​សិក្ខាសាលា ស្តី​ពី​មេគង្គ​-​ជប៉ុន ដែល​ក្នុងនោះ​ឯកឧត្តម បាន​បង្ហាញ​នូវ​គំនិត​ថ្មីៗ​ជាច្រើន ក្នុង​ការពង្រឹង​និង​ពង្រីក​ទំនាក់ទំនង ជាពិសេស​កិច្ចការ​ជួយ​បណ្តា​ប្រទេស នៅ​តាម​ដង​ទន្លេមេគង្គ​នេះ ដែល​ជា​គំនិត បង្កើន​ទំនាក់ទំនង​រវាង​អាស៊ាន​និង​ជប៉ុន ហើយក៏​បាន​សម្តែង​នូវ​អំណរគុណ​ផង​ដែរ ដោយ​កម្ពុជា​បាន​គាំទ្រ​គោលនយោបាយ របស់​ជប៉ុន ក្នុង​ការចូលរួម នយោបាយ​សន្តិភាព​របស់​ជប៉ុន និង​យុទ្ធសាស្ត្រ​អាស៊ី​ប៉ាស៊ីហ្វិក ដែល​បើក​ទូលាយ​និង​សេរី​។​

​សម្តេច​តេជោ នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ ដែល​ជប៉ុន​បាន​យកចិត្តទុកដាក់ នៅក្នុង​សមាហរណកម្ម​អាស៊ាន ដែល​ក្នុងនោះ យន្តការ​មេគង្គ​-​ជប៉ុន គឺ​បាន​ជួយ​ដល់​បណ្តា​ប្រទេស​អាស៊ាន​ថ្មីៗ ដើម្បី​បន្ត​ការអភិវឌ្ឍ​របស់​ខ្លួន កាត់បន្ថយ​គម្លាត​រវាង​ប្រទេស​អាស៊ាន​ចាស់ និង​បណ្តា​ប្រទេស​អាស៊ាន​ថ្មី ដែល​រស់នៅ​តាម​បណ្តោ​ទន្លេមេគង្គ​នេះ​។ សម្តេច​បាន​មានប្រសាសន៍ថា បើ​មិន​មាន​ការប្រែប្រួល​ទេ ព្រះមហាក្សត្រ​កម្ពុជា​នឹង យាង​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ នៅ​ប្រទេស​ជប៉ុន នាពេលខាងមុខ ដែល​ព្រះរាជ​ទស្សនកិច្ច​នេះ វា​ជា​សញ្ញា​បន្ថែម បង្ហាញ​ពី​ទំនាក់ទំនង​ល្អ​ប្រសើរ រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ជប៉ុន​។ សម្តេច​តេជោ បាន​ស្នើសុំ​ឲ្យ​ភាគី​ជប៉ុន ពិចារណា​ក្នុង​ការជួយ​ដល់​មជ្ឈមណ្ឌល​មីន​អាស៊ាន​នៅ​កម្ពុជា ដោយសារ​តែ​នេះ មិនមែន​សម្រាប់​តែ​ប្រទេស​នៅ​តំបន់​អាស៊ាន​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​ប្រទេស​នៅ​ក្រៅ​តំបន់ ក៏​បាន​មក​ហ្វឹកហ្វឺន និង​រៀនសូត្រ ពី​កម្ពុជា​ផងដែរ ដើម្បី​ទៅ​ប្រតិបត្តិ​ការដោះមីន នៅលើ​ពិភពលោក​។​

​ទាក់ទង​នឹង​គោលនយោបាយ​សេរី​ប៉ាស៊ីហ្វិក​បើក​ជំហរ ដែល​ជប៉ុន​បាន​លើកឡើង​នោះ សម្តេច​បាន​មានប្រសាសន៍​បន្ថែម​ថា ប្រទេស​នៅក្នុង​តំបន់ សុទ្ធតែ​មាន​គំនិត មាន​នយោបាយ​ដូច​គ្នា ដូចជា ឥណ្ឌូនេស៊ី អូស្ត្រាលី ចិន ឥណ្ឌា ក្នុងន័យនេះ សម្តេច​សូមឲ្យ​មាន​ការ ប្រមូល​ផ្តុំ​នូវ​គំនិត​ផ្តួចផ្តើម​អស់ទាំង​នេះ ហើយ​ពិនិត្យ​មើល​កន្លែង​ណា​ដែល​សមស្រប​គ្នា ដែល​យើង​អាច​បំពេញ​ឲ្យ​គ្នា​ទៅវិញទៅមក ធ្វើយ៉ាងណា​ឲ្យ​គោលនយោបាយ​នៃ​ប្រទេស​នីមួយៗ​កាន់តែ​មាន​ប្រសិទ្ធភាព​។​

​ប្រទេស​ជប៉ុន បាន​ប្តេជ្ញា​បន្ត​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា ជួយ​ក្នុង​ការតភ្ជាប់​នៅក្នុង​តំបន់ ដូចជា​ការកសាង​ផ្លូវ​ដែល​មាន​គុណភាព និង​ជួយ​ដល់​កំពង់ផែ​ក្រុងព្រះសីហនុ ដើម្បី​ឲ្យ​កម្ពុជា​មាន​ការរីកចម្រើន​ថែម​ទៀត ហើយក៏​បាន​ប្តេជ្ញា​ពង្រឹង​ទំនាក់ទំនង លើ​វិស័យ​ការពារជាតិ ដើម្បីឲ្យ​កិច្ចសហប្រតិបត្តិកា​រប្រ​ទេស​ទាំង​ពីរ កាន់តែ​ប្រសើរ​ឡើង​។ ពាក់ព័ន្ធ​នឹង​សំណូមពរ​របស់​សម្តេច ដែល​ឲ្យ​ជប៉ុន​ជួយ​លើ​មជ្ឈមណ្ឌល​មីន​, ភាគី​ជប៉ុន​បាន​ឆ្លើយតប​ថា ជប៉ុន​កំពុង​សិក្សា​ពី​វិធី រក​មធ្យោបាយ​ដើម្បី​ជួយ​យ៉ាងណា ដល់​មជ្ឈមណ្ឌល​មួយ​នេះ​បាន​ដំណើរការ​ល្អ​។​

​លោក Kentaro Sonorila បាន​កោតសរសើរ ដល់​សម្តេច​តេជោ ហ៊ុន សែន និង​បាន​បង្ហាញ​នូវ​ការគាំទ្រ​ចំពោះ​កម្ពុជា​ក្នុង​ការអនុវត្ត​នីតិរដ្ឋ ថែរក្សា​ឯកភាព​ជាតិ សុខសន្តិភាព ដើម្បី​ជំរុញ​ប្រទេស​អោយ​កាន់តែ​រីក​លូតលាស់​លឿន​ទៅ​មុខ​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×