Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ាស អាល់កុល និងឧបករណ៍តេស្តរហ័ស រកមេរោគកូវីដ ១៩ បានក្លាយជាទំនិញយុទ្ធសាស្រ្តថ្មីមួយទៀត ក្នុងទីផ្សារ

spot_img

ភ្នំពេញ ៖ ការរាតត្បាតនៃជំងឺកូវីដ១៩ នាពេលបច្ចុប្បន ប្រជាពលរដ្ឋ បានពាក់ម៉ាស និងមានដបអាល់កុលកាន់ជាប់ខ្លួនគ្រប់គ្នា នៅពេលទៅណាមកមកណា ជាអាវុធដើម្បីការពារពីជំងឺឆ្លងកូវីដ១៩ ដែលរហូតមកដល់ពេល នេះ ម៉ាស និងអាល់កុល ឬជែលលាងដៃមានតម្លៃ ប្រៀបដូចជាអារហារដែល ប្រជាពលរដ្ឋត្រូវប្រើប្រចំាថ្ងៃទៅហើយ។

អ្នកជំនាញបានលើកឡើងថា ម៉ាស និងអាល់កុល ឧបករណ៍ធ្វើតេស្តរហ័សរកមេរោគកូវីដ ១៩ បានក្លាយជាទំនិញយុទ្ធសាស្រ្តថ្មីមួយទៀត ខណៈដែលជំងឺកូវីដ ១៩ រាតត្បាតខ្លំាងឡើង។ នៅពេលមានការសង្ស័យថា អាចកើតកូវីដ ១៩ ប្រជាពលរដ្ឋ បានទិញឧបករណ៍ធ្វើតេស្តរហ័ស មកធ្វើតេស្តដោយខ្លួនឯងភ្លាម ក្រោយពីរាជរដ្ឋាភិបាលអនុញ្ញាត។

ប្រជាពលរដ្ឋម្នាក់នៅភ្នំពេញ បានទទួលស្គាល់ពីតម្លៃម៉ាស និងអាល់កុល នៅក្នុងជីវភាពប្រចំាថ្ងៃរបស់គាត់ នាពេលបច្ចុប្បន្ននេះ។ ក្រៅពីចំណាយលុយទិញអង្ករ ទិញអាហារ បច្ចុប្បន្នម៉ាស និងអាល់កុលជាទំនិញសំខាន់ដែលមិនអាចខ្វះបាន។

លោក ចាន់ ហូត ប្រជាពលរដ្ឋរស់នៅខណ្ឌឬស្សី រាជធានីភ្នំពេញ បានឱ្យដឹងថា ជាទូទៅក្នុងមួយខែ គាត់បានប្រើម៉ាសអស់ម៉ាស ២ប្រអប់ធំ សម្រាប់ក្រុមគ្រួសារគាត់ដែលមានគ្នា ៣នាក់ ដែលក្នុងមួយប្រអប់មានចំនួន ៥០ ម៉ាស និងមានតម្លៃពី ៦ដុល្លារ ទៅ ៧ ដុល្លារក្នុងមួយប្រអប់ ដោយប្រើហើយម្តង ត្រូវបោះចោល ប្រៀប ដូចហូបបាយទៅហើយ។ ក្រៅពីទិញម៉ាសក៏ទិញអាល់កុលពី៣ ម៉ឺនរៀល ទៅ ៤ ម៉ឺនរៀលក្នុងមួយខែទៀតផងដែរ។
ទន្ទឹមនឹងម៉ាស អាល់កុល និងឧបករណ៍តេស្តរហ័សរកមេរោគកូវីដ ១៩ បានក្លាយជាទំនិញយុទ្ធសាស្រ្តថ្មីមួយទៀត ក្នុងទីផ្សារកម្ពុជានោះ គេក៏សង្កេតឃើញថា មានជនឱកាសនិយមមួយចំនួន ដែលស្វែងរកប្រាក់ចំណេញមិនខ្វល់អ្វីនោះ នៅពេលទំនិញណាមួយមានតម្រូវការខ្ពស់ និងចំាបាច់ ដូចជាម៉ាស និងអាល់កុលនេះ ជាដើម ពួកគេតែងតែឡើងថ្លៃហួសហេតុ ឬលក់របស់ក្លែងក្លាយ និងគ្មានគុណភាពទៀតផង។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា តែងតែអំពាវនាវទប់ស្កាត់សកម្មភាពទំាងអស់នេះ។ ម៉ាស់ ឧបករណ៍ធ្វើតេស្តរហ័ស និងអាល់កុលក្លែងក្លាយ សុទ្ធតែបានផ្តល់ហានិភ័យខ្លំាងដល់សុខភាពរបស់ប្រជាពលរដ្ឋ។ ការរកស៊ីមិនគួររកចំណេញខ្លំាងពេករហូតភ្លេចពីផលប៉ះពាល់អាយុជីវិតរបស់ពលរដ្ឋនោះទេ ព្រោះការលក់របស់ក្លែងក្លាយ គ្មានគុណភាពទំាងអស់នេះ ពាក់ព័ន្ធនឹងអាយុជីវិតរបស់ប្រជាពលរដ្ឋ។

អ្នកជំនាញលើកឡើងថា សម្រាប់សេដ្ឋកិច្ចទីផ្សារសេរី កាលណាតម្រូវការច្រើន ទំនិញក៏ឡើងថ្លៃដែរ។ តែបើ ទំនិញនោះទិញមក១០ដុល្លារ លក់វិញ១៣ដុល្លារមិនជាអីទេ តែបើលក់វិញដល់២០ ឬ៣០ដុល្លារ វានឹងធ្វើឲ្យជ្រួលច្របល់ ហើយប៉ះពាល់ដល់សង្គម។

គួរបញ្ជាក់ថា កន្លងទៅ ក្រសួងពាណិជ្ជកម្ម បានចេញលិខិតណែនាំដល់អាជីវករម្តងជាពីរដងរួចមកហើយ ស្តីពីការហាមឃាត់ការលក់ដំឡើងថ្លៃម៉ាស ព្រមទាំងសម្ភារ សម្រាប់ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩៕
រក្សាសិទ្ធិដោយ៖CEN

spot_img
×